
(សិល្បៈ)៖ មហាជនដែលនិយមតាមដានវិស័យបរវកញ្ញាកម្ពុជា ប្រាកដជាជ្រាបហើយថា កម្ពុជាកំពុងតែធ្វើជាម្ចាស់ផ្ទះ កម្មវិធីប្រកួតជ្រើសរើស «បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ Miss Planet International 2023» ដោយមានកញ្ញា ពក ស្រីល័ក្ខ ជាអ្នកតំណាងឱ្យប្រទេសកម្ពុជា ដែលនឹងត្រូវប្រកួតវគ្គផ្តាច់ព្រាត់នៅថ្ងៃទី២៩ ខែមករា នេះ នៅសាលមហោស្រពកោះពេជ្រ។

ក្នុងពេលដែលកម្មវិធីកំពុងតែដំណើរការទៅយ៉ាងរលូន ចាប់ពីថ្ងៃទី២៤មក បរវកញ្ញាតំណាងប្រទេសជាច្រើនបានមានវត្តមាននៅក្នុងទឹកដីខេត្តសៀមរាបផងដែរ កាលពីថ្ងៃម្សិលមិញនេះ។ Miss Planet International cambodia កញ្ញា ពក ស្រីល័ក្ខ បានឱ្យដឹង នៅព្រឹកថ្ងៃទី ២៨ នេះថា «អ្នកទាំងអស់គ្នាអាចចូលទស្សនានៅថ្ងៃ Final Free ដោយមកយកសំបុត្រនៅ សាលមហោស្រពកោះពេជ្រ នៅម៉ោង ៥ល្ងាច ។សុំឆាតទៅ Admin Page MPI - Planet Update »។

គួរបញ្ជាក់ដែរថា ការរៀបចំកម្មវិធី Miss Planet International 2023 នេះ គឺដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលជាឆ្អឹងខ្នង ដ៏សំខាន់មិនអាចខ្វះបាន។ ទន្ទឹមនឹងនេះ ការប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ នេះ ក៏ជាផ្នែកមួយ បានចូលរួមយ៉ាងសំខាន់ក្នុងការលើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវិស័យបរិស្ថាននៅកម្ពុជា ពីព្រោះថាបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជា គឺត្រូវការលើកស្ទួយឡើងវិញ សំដៅរួមចំណែក្នុងការលើកស្ទួយសេដ្ឋកិច្ច និងសង្គម៕







