រដ្ឋបាលខេត្តបាត់ដំបង ប្រកាសជ្រើសរើសមន្ត្រីស្ម័គ្រចិត្តបម្រើការងារ សម្រាប់ឆ្នាំ២០២៣
យិត​​ ស្រីល័ក្ខ
26 មករា 2023 12:00 PM

ខេត្តបាត់ដំបង៖​​ ​នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣​នេះ ​រ​ដ្ឋបាលខេត្តបាត់ដំបង បានប្រកាសដំណឹង ដល់បេក្ខជនដែលមានបំណងចង់ចូលបម្រើការងារជាមន្ត្រីស្ម័គ្រចិត្ត អាចមក​ទ​ទួលពាក្យចុះឈ្មោះបាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រឹមវេលាម៉ោង១៧:៣០នាទីរសៀល...។

ការប្រកាសខាងលើនេះ គឺជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត​ ផ្នែកព័ត៌មានវិទ្យា ចំនួន១០នាក់ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស ទី១-មានសញ្ញាតិខ្មែរ ទី២-មានកាយសម្បទាគ្រប់គ្រាន់មានសុខភាពល្អ ​​ក​​រណីបេក្ខជនជាជនពិការសាមីខ្លួន មាន​ស្ថានភាពពិការភាពសមស្រប ដែលអាចបំពេញការងារបាន ទី៣-មិនប្រាសចាកសិទ្ធិរដ្ឋប្បវេណី និងសិទ្ធិប្រជាពលរដ្ឋ គ្រឹះពាក់ព័ន្ធនឹងព័ត៌មានវិទ្យា ទី៤-មានជំនាញព័ត៌មានវិទ្យា ឬមូលដ្ឋាន។ ទី៥-បេក្ខជនត្រូវភ្ជាប់មកជាមួយនូវសេចក្តី ថតចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ,សេចក្តីថតចម្លងសញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬសញ្ញាបត្របរិញ្ញាបចម្លងសញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬសញ្ញាបត្របរិញ្ញាបត្រព័ត៌មានវិទ្យា(ករណីបើមាន), ជីវប្រវត្តិសង្ខេបមានបិទរូបថត ៤គុណ៦ ,កិច្ចសន្យា ,​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយមានការបញ្ជាក់ ទទួលស្គាល់ជាផ្លូវការ។

សម្រាប់បេក្ខជនដែលត្រូវតាមលក្ខខណ្ឌនៃការជ្រើសរើស និងមានបំណងដាក់ពាក្យចូលបម្រើការងារជាមន្ត្រីស្ម័គ្រចិត្ត នៅរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣ អាចមកទំនាក់ទំនងទទួលពាក្យ និងដាក់ពាក្យនៅរៀងរាល់ម៉ោងធ្វើការនៅ ការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ឬទំនាក់ទំនងសួរព័ត៌មានតាមរយៈលេខទូរសព្ទ ០១៧ ៧៧៧ ០៩០, ០១៧ ៥៨០ ០២៧,០៨៥ ៦២៧ ៧៧៨..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត