
(គុនខ្មែរ)៖ អ្នកប្រដាល់ ម៉ឺន មេឃា បានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃឃុនអេក ឆឆាំពាន ដែលជាម្ចាស់ខ្សែក្រវាត់២ស្ថាប័នរបស់ថៃ ខណៈឈឿន ល្វៃ ផ្តួលជើងខ្លាំងឡាវឱ្យចុះចាញ់ត្រឹមទឹកទី៤ នៅក្នុងសង្វៀន«គ្រុឌគុនខ្មែរ»នៅឯខេត្តត្បូងឃ្មុំ នារាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនូបគូទាំងពីរ សុទ្ធសឹងតែជាគូដ៏ជក់ចិត្តហើយស្វិតស្វាញខ្លាំង ពិសេសគូម៉ឺន មេឃា និងឃុនអេក ពេញ៥ទឹក ធ្វើឱ្យអ្នកទស្សនាស្រែកហោយ៉ាងខ្លាំង ហើយសរសើរមិនដាច់ពីមាត់ ថាសុទ្ធសឹង្ហតែកីឡាករល្អ ដូចគេថារបស់ពិត ជួបរបស់ហ្ស៊ីន។ មិនមែនត្រឹមតែអ្នកទស្សនានោះទេ សូម្បីតែដៃគូរបស់ម៉ឺន មេឃា ម្ចាស់ខ្សែក្រវាត់ពីរគ្រឿងឃុនអេក ឆឆាំពាន ក៏សរសើរថាល្អដែរ។ ឃុនអេក ថា «ការប្រកួតជាមួយម៉ឺន មេឃា ជាកីឡាករល្អ ចឹងខ្ញុំពិបាកចិត្តដែរព្រោះគាត់[មាឃា]ល្អគ្រប់គ្រឿង។ អាវុដែលល្អរបស់គាត់គឺទាត់ធ្ងន់ ហើយលឿនរហ័សទៀត ចឹងអ្នកល្មមៗពិបាក់ទប់របស់គាត់ណាស់»។

បើទោះបីជាទទួលស្គាល់ថាជាកីឡាករល្អ ប៉ុន្តែគាត់ចង់សាកកណ្តាប់ដៃជាមួយមេឃាម្ដងទៀត បើមានឱកាស ដើម្បីឱ្យដឹងស ខ្មៅ។ ឃុនអេក ថា «បើជួបពេលក្រោយខ្ញុំនឹងពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះមកលើកនេះ ខ្ញុំត្រៀមក៏មិនបានគ្រាប់គ្រាន់នោះទេ ចឹងជួបលើកក្រោយខ្ញុំនឹងធ្វើឱ្យល្អជាងនេះ»។
ដោយឡែក អ្នកប្រដាល់វ័យ២១ឆ្នាំ ម៉ឺន មេឃា ក៏សរសើរពីសមត្ថភាពរបស់ឃុនអេក ឆឆាំពាន។ មេឃាថា «គាត់ជាកីឡាករស៊ូ ហើយធន់ ហើយគាត់ពូកែគេច វ៉ៃដៃហើយបោះជង្គង់ ចឹងគាត់ល្អណាស់។ បើសើនបានជូបគ្នាម្តង់ទៀតខ្ញុំនឹងខំប្រឹងឱ្យល្អជាងនេះ។ ព្រោះការប្រកួតនេះរូបគេបានត្រៀមខ្លួនរយៈពេលខ្លី ដោយសាររូបគេមានរបួសក្បាលដែលបន្សល់ពីការប្រកួតកាល់ពីសប្តាហ៍កន្លងទៅ»។

ចំណែកគូឈឿន ល្វៃ និងសុីធឿន សុីរ៉ាវុត ក៏ជាគូដ៏ជកចិត្តសម្រាប់តំណែងគូឯងនារាត្រីនេះ។ តែសោកស្ដាយគូរនេះ មិនបានចប់ដល់ទឹកទី៥ទេ គឺសុីធឿន សុីរ៉ាវុត សុំចុះចាញ់ត្រឹមទឹកទី៤ ដោយសារត្រូវផ្លែកែងរបស់ឈឿន ល្វៃ បណ្តាលឱ្យបែកច្រមុះ ហើយត្រូវអាជ្ញាកណ្តាលរាប់នៅចុងទឹកទី៣ រួបបន្តសុំចុះចាញ់ត្រឹមទឹកទី៤។ ក្រោយចប់ការប្រកួត សុីធឿន សុីរ៉ាវុត បានឱ្យដឹងថា «ល្វៃគាត់គ្មានល្អអ្វីមួយឱ្យច្បាស់លាសនោះទេ។ គាត់វាយបានគ្រប់គ្រឿង ប៉ុន្តែមិនសូវធ្ងន់នោះទេ»។ ចំណែកឈឿន ល្វៃ អះអាងថា« សុីធឿន ជាកីឡាករស៊ូ ស្វិត មិនងាយទន់ជ្រាយនោះទេ ព្រោះគេអាចធ្វើឱ្យខ្លួនបាត់បង់ស្មារតីម្ដងនៅទឹកទីមួយ ដោយសារតែកែងរបស់អ្នកប្រដាល់ឡាវរូបនេះ»។

ក្រៅពីគូទាំងពីរនេះ ក៏មានមិត្តភាពពីរគូទៀត គឺអេលីត ភក្តី ឈ្នះពិន្ទុកុង ណាផា ខណៈ មាលីអូ ប៉ ផ្តួលភេតអារុន នៅត្រឹមទឹកទី២...។ សូមបញ្ជាក់ផងដែរថា ដើម្បីអបអរឆ្នាំថ្មីឆ្នាំសកល២០២៣ ទូរទស្សន៍ជាតិកម្ពុជា សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ រៀបចំកម្មវិធីកីឡាប្រដាល់ “គ្រុឌគុនខ្មែរ” រយៈពេល៣ថ្ងៃ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ដែលមានទាំងការប្រកួតដណ្តើមពានមិត្តភាពអន្តរជាតិ ការប្រកួតម៉ារ៉ាតុនដណ្តើមប្រាក់លាន និងការប្រកួតដណ្តើមខ្សែក្រវាត់ប្រជុំទៅដោយកីឡាករល្បីៗ...។


