ក្រសួងអភិវឌ្ឍន៍ជនបទ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ៣គម្រោង
K
Kimhuoy Klaing
23 ធ្នូ 2022 02:00 PM

រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានត្រួតពិនិត្យ​វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវ​ចំនួន​ ០៣គម្រោង ក្នុងខេត្តចំនួន៣ផ្សេងៗគ្នា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។

ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញទៅត្រួតពិនិត្យ​ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវ​ចំនួន​ ០៣គម្រោង​ រួមមាន៖

-​ គម្រោងទី១​ ៖ ការងារថែទាំខួបផ្លូវដោយក្រាលល្បាយថ្មភ្នំចំនួន​ ០១ខ្សែ​ ប្រវែង​ ១​ ៦០០ម៉ែត្រ ទទឹងខ្នងលើ​ ៧មម៉ែត្រ និងសាងសង់លូមូលចំនួន​ ០១កន្លែង​ស្ថិតនៅភូមិជ័យ​ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (​ វាយតម្លៃ​ ១០០%​ )។ 

-​ គម្រោងទី២​ ៖ ការងារថែទាំខួបផ្លូវកំណាត់ផ្លូវសំរោង-តាលោ​ ដោយក្រាលកៅស៊ូ​ DBST ប្រវែងសរុប​ ៤​ ៣៥០ម៉ែត្រ រ ទទឹងខ្នងលើ​ ៥ម៉ែត្រ ស្ថិតក្នុងឃុំសំរោង​ ឃុំផ្ទះរុង​ និងឃុំតាលោ​ ស្រុកភ្នំក្រវ៉ាញ​ និងស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់​ (បញ្ចប់សុពលភាព​)​ ។ 

-​ គម្រោងទី៣​ ៖ ការងារថែទាំខួបផ្លូវ​ក្រាលកៅស៊ូ​ DBST ចំនួន​ ០១ខ្សែ​ (​ ១០កំណាត់​ )​ ប្រវែងសរុប​ ៣​ ៨១០ម៉ែត្រ ទទឹងខ្នងលើ​ ៦ម៉ែត្រ ស្ថិតនៅឃុំស្វាយ​និងឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ (​ បញ្ចប់សុពលភាព​ )​ ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យរួចមកគណៈកម្មការ បានសម្រេចចំពោះគម្រោងទី១ ទទួលយក ១០០% និងគម្រោងទី២ និងទី៣ ទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត