តម្លៃសាំងធម្មតា ចុះ៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃវិញបន្តិច

(រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តម្លៃប្រេងសាំងធម្មតា លក់ក្នុងមួយលីត្រ ៤០៥០រៀល ពោលចុះវិញ ៥០រៀល ចំណែកប្រេងម៉ាស៊ូតមានការឡើងថ្លៃ៥០រៀល ពោលគឺតម្លៃ ៤៥០០រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មថ្ងៃនេះ បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ ស្ថិតនៅថេររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


