ដើមខែថ្មី! ក្រសួងពាណិជ្ជកម្ម ប្រកាសថាតម្លៃប្រេងសាំង និងម៉ាស៊ូតនៅកម្ពុជាចុះថ្លៃវិញហើយ
K
Kimhuoy Klaing
01 ធ្នូ 2022 04:50 AM

(រាជធានីភ្នំពេញ)៖ តម្លៃ​ប្រេងសាំង និងម៉ាស៊ូតនៅ​កម្ពុជា បានចុះថ្លៃវិញហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ តម្លៃ​ប្រេងសាំង​ធម្មតាចុះសល់៤២០០រៀល​ក្នុង​មួយ​លី​ត្រ ពោលគឺចុះ១៥០រៀល រីឯប្រេងម៉ាស៊ូត​មាន​តម្លៃ៤៦៥០​រៀល ​ក្នុង​មួយ​លី​ត្រ ចុះ៣៥០រៀលវិញផងដែរ...។

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ថ្ងៃនេះ ​បាន​បញ្ជាក់​ថា ​តម្លៃ​ប្រេង​ឥន្ធនៈ ស្ថិត​នៅថេរ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ​ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត