
(បាល់ទាត់)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ ខណៈក្រុមជម្រើសជាតិក្រូអាត អាហ្សង់ទីន ម៉ារ៉ុក និងក្រុមជម្រើសជាតិបារាំង នឹងត្រូវធ្វើការប្រកួតជាមួយគ្នា ដើម្បីទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ។ មានសំណួរថា តើរវាងកីឡាករ Kylian Mbappé, Olivier Giroud និង Lionel Messi នរណាជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅក្នុងវគ្គ៤ចុងក្រោយនេះ..។

ជាមួយគ្នានេះ បេក្ខភាពកីទ្បាករដែលអាចនឹងមានលទ្ធភាពក្លាយជាម្ចាស់ស្បែកជើងមាសនៅពេលខាងមុខ ហាក់បីដូចជាមានភាពតានតឹងនៅឡើយ ដោយសារតែពួកគេមានគ្រាប់បាល់ប្រកៀកប្រកិតគ្នា។ កីទ្បាករ Kylian Mbappe ខ្សែប្រយុទ្ធសញ្ជាតិបារាំង កំពុងនាំមុខគេដោយមាន៥គ្រាប់នៅក្នុងដៃ ខណៈខ្សែបម្រើប្រយុទ្ររបស់ក្រុមអាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធក្រុមមាន់គក Olivier Giroud មាន៤គ្រាប់ដូចគ្នា..។ ដូច្ចនេះ យើងរង់ចាំមើលថា រវាង Mbappé, Giroud នឹង Messi តើកីឡាកររូបណានឹងក្លាយជាម្ចាស់ស្បែកជើងមាសនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅប្រទេសកាតានេះ...?

គួរបញ្ជាក់ថា នារាត្រីម៉ោងរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២(កម្ពុជា) សម្រាប់ការប្រកួតវគ្គ៤ចុងក្រោយ រវាងក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាត ខណៈក្រុមការពារតំណែងជើងឯកមាន់គកបារាំង ត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ារ៉ុក នាវេលាម៉ោង២:០០ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីកំណត់ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធើ្វនៅថៃ្ងអាទិត្យនេះ វេលាម៉ោង១០យប់..៕


