សោកស្ដាយ..! កីឡាករដែលមានរហស្សនាមម៉ូតូឆាលី ឈិន ឈឿន ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់
Serichopon Ye
12 ធ្នូ 2022 08:00 AM

(បាល់ទាត់)៖ អតីតកីទ្បារករជម្រើសជាតិកម្ពុជា និងជាខ្សែការពារស្លាបស្តាំ ឈិន ឈឿន បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេល១៣ឆ្នាំលើអាជីពមួយនេះ..។ 

កីទ្បាករវ័យ៣០ឆ្នាំដែលមានរហស្សនាម ម៉ូតូអាឆាលី រូបនេះ បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួន ខណៈកីឡាកររូបនេះប្រកបអាជីពនៅក្លឹបបាល់ទាត់កងកងយោធពលខេមរភូមិន្ទ កាលពីឆ្នាំ២០១៩ និងបានចូលរួមជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង មុនផ្លាស់ទៅក្លឹបចាស់វិញកាលពីឆ្នាំ២០២១។ ជាមួយគ្នានេះ ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា៖ ការសម្រចចិត្តចូលនិវត្តន៍ពីអាជីបាល់ទាត់របស់កីឡាករ ឈិន ឈឿន គឹដើម្បីប្រកបមុខរបរផ្ទាល់ខ្លួន និងបានជូនពរឱ្យកីឡាករឈិន ឈឿន ជោគជ័យលើអាជីវកម្មថ្មីរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា កីទ្បាករ ឈិន ឈឿន បានចូលរួមជាមួយក្លឹបកងកងយោធពលខេមរភូមិន្ទចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ដោយរូបគេធ្លាប់បានជួយក្លឹបនេះ គ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) ចំនួន២លើក ពោលគឺនៅក្នុងឆ្នាំ២០១០ និង២០១៦។ បន្ថែមលើនេះ កីទ្បាករ ឈិន ឈឿន ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកម្ពុជាចំនួន៧៦ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់ ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត