
អតីតម្ចាស់ជើងឯកពានរង្វាន់ Ballon d'Or ៥សម័យកាល កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United ទទួលបានចំណាក់ថ្នាក់លេខរៀងទី២០ នៃបេក្ខភាពដណ្តើមពានរង្វាន់ Ballon d'Or នៅឆ្នាំនេះ ខណៈឆ្នាំ២០០៦ ជាឱកាសមាសដែល Cristiano Ronaldo ដណ្តើមបានជាលើកដំបូងនៃអាជីពបាល់ទាត់របស់គេ...។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន៣១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនចំនួន៤៨ប្រកួត កាលពីរដូវកាលមុនជាមួយក្លឹបសេះបង្កង់ Juventus ។ បន្ទាប់ពី Cristiano Ronaldo ផ្លាស់ទីលំនៅចូលមករួមរស់សាជាថ្មីជាមួយក្លឹបបិសាចក្រហម Manchester United វិញ កាលពីខែសីហា ឆ្នាំ២០២១ រាសីរបស់ខ្សែប្រយុទ្ធកម្រិតពិភពលោករូបនេះ ធ្លាក់ចុះយ៉ាងគំហុគ ដោយ៣០ប្រកួត រូបគេស៊ុតបញ្ចូលទីបានតែ១៨គ្រាប់ប៉ុណ្ណោះ នៅក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League ។

ទោះយ៉ាងណា បើយើងក្រឡេកទៅមើលអតីតកាលរបស់កីឡាករ Cristiano Ronaldo វិញ គឺរូបគេធ្លាប់ឈ្នះពានរង្វាន់លំដាប់ទី១ របស់ទ្វីបអឺរ៉ុប UEFA Champions League ចំនួន៥លើក ជាមួយនឹងក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ ២០០៧-២០០៨ ឈ្នះជាមួយក្លឹបអធិរាជ-ស Real Madrid ៤សម័យកាល នាឆ្នាំ២០១៣-១៤, ២០១៥-១៦, ២០១៦-១៧ និង ២០១៧-១៨ ផងដែរ។ បន្ថែមលើនេះ រូបគេក៏ជាខ្សែប្រយុទ្ធមួយដែលដណ្តើមបានពានរង្វាន់ Ballon d'Or បាន៥សម័យកាលផងដែរ។

ថ្មីៗនេះ កីឡាករ Cristiano Ronaldo ទើបតែអបអរគ្រាប់បាល់ទី៧០០របស់ខ្លួន ជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្រោយស៊ុតបញ្ចូលទីបាន១គ្រាប់ ក្នុងជំនួបជាមួយនឹងក្រុម Everton កាលពីថ្ងៃទី១០ ខែតុលា។ យ៉ាងណា កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែជាបេក្ខភាពដណ្តើមពានរង្វាន់ Ballon d'Or នៅឆ្នាំនេះផងដែរ ទោះជាស្ថិតនៅវ័យ៣៧ឆ្នាំ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែបន្តការគាំទ្រខ្សែប្រយុទ្ធរូបនេះនៅឡើយ៕



