
មហាសេដ្ឋីពិភពលោក អ៊ី ឡុនម៉ាស កំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរសហព័ន្ធជុំវិញការប្រព្រឹត្តរបស់លោកនៅក្នុងកិច្ចព្រមព្រៀងទិញយកធ្វីតធ័រ (Twitter) ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។
ឯកសារតុលាការបានបង្ហាញថា លោក ម៉ាស កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត តែមិនបានបង្ហាញពីភាពជាក់លាក់នៃការស៊ើបអង្កេត និងអាជ្ញាធរសហព័ន្ធមួយណាកំពុងធ្វើការលើរឿងក្ដីនេះនោះទេ។ ធ្វីតធ័របានប្តឹងលោក ម៉ាស កាលពីខែកក្កដា ដើម្បីបង្ខំឱ្យលោកបិទកិច្ចព្រមព្រៀងនេះ ហើយបានលើកឡើងថា មេធាវីនាយកប្រតិបត្តិក្រុមហ៊ុនតេស្លា (Tesla) រូបនេះបានបើកសិទ្ធិឱ្យស៊ើបអង្កេត តែបដិសេធមិនប្រគល់ឯកសារដែលពាក់ព័ន្ធ។

លើសពីនេះ Twitter បានអះអាងថា កាលពីចុងខែកញ្ញា មេធាវីរបស់លោក ម៉ាស បានផ្តល់ «កំណត់ហេតុឯកសិទ្ធិ» ដើម្បីកំណត់អត្តសញ្ញាណឯកសារដែលត្រូវរក្សាទុក។ កំណត់ហេតុបានកំណត់សេចក្ដីព្រាងតាមអ៊ីមែលថ្ងៃទី១៣ ខែឧសភា ទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) និងការបង្ហាញទៅកាន់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ។ ឯកសាររបស់តុលាការដែលបានស្នើដោយចៅក្រមនៃរដ្ឋ Delaware ឱ្យមេធាវីរបស់ ម៉ាស ផ្តល់ឯកសារនោះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ដែលចៅក្រមដែលបានផ្អាកការវិវាទរវាងភាគីទាំងពីរបន្ទាប់ពីលោក ម៉ាស បានបដិសេដ ហើយបាននិយាយថា លោកនឹងបន្តកិច្ចព្រមព្រៀងនេះ។
យោងតាម លោក Alex Spiro មេធាវីរបស់លោក ម៉ាស បានប្រាប់រ៉យទ័រថា ការប្តឹងរបស់ធ្វីតធ័រទៅតុលាការ គឺខុសទិសដៅ។ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការឆ្លើយតបរបស់លោក Spiro និងសំណួររបស់រ៉យទ័រ អំពីការស៊ើបអង្កេតណាមួយទៅលើលោក ម៉ាស។ គណៈកម្មការមូលបត្រអាម៉េរិក (SEC) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។
គួរបញ្ជាក់ថា The Information ដែលជាគេហទំព័រព័ត៌មានបច្ចេកវិទ្យាបានរាយការណ៍កាលពីខែមេសាថា FTC កំពុងពិនិត្យមើលថាតើ ម៉ាស បានបរាជ័យក្នុងការអនុលោមតាម ការរាយការណ៍ប្រឆាំងនឹងការទុកចិត្ត ខណៈដែលលោកបានប្រមូលភាគហ៊ុនរបស់លោកនៅក្នុងធ្វីតធ័រឬយ៉ាងណា។ ខណៈ ធ្វីតធ័របានបញ្ជាក់កាលពីខែមិថុនាថា កិច្ចព្រមព្រៀងជាមួយលោក ម៉ាស បានចប់យូរហើយ រង់ចាំការតែការត្រួតពិនិត្យដោយ FTC និងក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ៕




