ក្រុមយុវជន​ បំពាក់សុីម៉ាំងម៉ូតូបង្កសំឡេងរំខាន ទទួលបានម៉ូតូពីសមត្ថកិច្ចត្រឡប់វិញ
E
Edy Hak
14 កញ្ញា 2022 12:00 PM

(រាជធានីភ្នំពេញ)៖ ក្រុមយុវជនបំពាក់បំពង់សុីម៉ាំងម៉ូតូ បង្កសំឡេងរំខានជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ហៅមកប្រគល់ម៉ូតូឱ្យវិញ ក្រោយផ្លាស់ប្ដូរបំពង់សុីម៉ាំងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នាបរិវេណនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ។

គួរបញ្ជាក់ផងដែរថា កន្លងមក​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងដែលពាក់ព័ន្ធនឹងការបំពាក់បំពង់សុីម៉ាំង បង្កការរំខានតាមដងផ្លូវ យកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រហូតដល់ពេលនេះ សមត្ថកិច្ចតម្រូវឱ្យម្ចាស់ម៉ូតូនីមួយៗធ្វើការផ្លាស់ប្ដូរ ដាក់បំពង់ស៊ីម៉ាំងធម្មតាឡើងវិញ និងធ្វើកិច្ចសន្យាព្រមទាំងមានអាណាព្យាបាលមកធានាថែមទៀតផង ទើបប្រគល់ជូនម្ចាស់ដើមវិញ និងធ្វើការពិន័យ ជាសាច់ប្រាក់តាមអនុក្រឹតលេខ៣៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក ។

ជាមួយគ្នានោះ អាណាព្យាបាលរបស់យុវជនទាំងនោះ បានថ្លែងអំណរអរគុណទៅដល់សមត្ថកិច្ច ដែលអនុញ្ញាតឱ្យម៉ូតូកូនៗពួកគាត់ត្រឡប់ទៅផ្ទះវិញ ព្រមទាំងសន្យាថា នឹងអប់រំកូនៗ មិនឱ្យប្រព្រឹត្តខុសតទៅទៀតទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត