
ក្របខណ្ឌលីគកំពូលបាល់ទាត់អង់គ្លេស English Premier League នឹងវិលត្រលប់មកប្រកួតជាធម្មតាវិញ នៅសប្តាហ៍ចុងនេះ បន្ទាប់ពីផ្អាកការប្រកួត កាលពីសប្តាហ៍មុន ដោយសារគោរពព្រះវិញ្ញាណក្ខន្ធ ព្រះម្ចាស់ក្សត្រី Elizabeth ទី២ ដែលព្រះអង្គសោយព្រះទិវង្គត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងប្រទេស Scottland។

ទាក់ទងទៅនឹងការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី៧ រដូវកាល ២០២២-២០២៣នេះដែរ សម្រាប់ថ្ងៃសុក្រនេះ ក្រុម Aston Villa ត្រូវប៉ះគ្នាជាមួយនឹងក្រុម Southampton និង ក្រុម Nottingforest ប្រកួតជាមួយក្រុម Fulham។ ចំណែកនៅថ្ងៃសៅរ៍ក្រុម Wolver ត្រូវស្វាមគមន៍ម្ចាស់ជើងឯករដូវកាលចាស់ Manchester City ខណៈដែលក្រុម Newcastle ជួបក្រុម Bounemouth និងក្រុម Spurs ជួបក្រុម Leicester City។

ចំពោះការប្រកួតថ្ងៃអាទិត្យបាល់ទាត់ Brentford ត្រូវប៉ះគ្នាជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ខណៈក្រុម Everton ជួបក្រុមញញួរមាស West Ham។ ចំណែកការប្រកួតរវាងក្រុម Brighton ទល់នឹងក្រុម Crystal ក្រុមបិសាចក្រហម Manchester United ជួបក្រុម Leed United និងក្រុមតោខៀវ Chelsea ត្រូវជួបក្រុមកាំភ្លើងធំ Liverpool នោះ ត្រូវផ្អាក១ សប្តាហ៍ទៀត ដោយសារតែពាក់ព័ន្ធនឹងកន្លែងព្រះរាជពិធីបុណ្យរបស់ព្រះម្ចាស់ក្សត្រី។

គួរបញ្ជាក់ថា ក្រោយការចូលព្រះទិវង្គតរបស់ព្រះម្ចាស់ក្សត្រី Elizabath ទី២ នៃចក្រភពអង់គ្លេស លីគកំពូលអង់គ្លេស បានរំសាយសកម្មភាពវិស័យកីទ្បាទាំងអស់ក្នុងប្រទេសនេះ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ។ ម្ចាស់ក្សត្រី Elizabath ទី២ បានសោយព្រះទិវង្គត ក្នុងព្រះជន្ម ៩៦ព្រះវង្សា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ ម្ចាស់ក្សត្រី Elizabeth ទី២ គឹជាស្តេចស្រី ដែលគ្រងរាជ្យយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេសរហូតដល់ទៅ៧០ឆ្នាំ។ បច្ចុប្បន្នព្រះអង្គម្ចាស់ Charles ទី៣ បានឡើងគ្រងរាជសម្បត្តិបន្តពីព្រះមាតារបស់ទ្រង់។ សូមបញ្ជាក់ថា ចក្រភពអង់គ្លេស បានគ្រប់គ្រង Scotland, Wales និង Northern Ireland៕



