អង្គការណាសាត្រៀមបាញ់រ៉ុក្កែត សម្រាប់សករាជថ្មីនៃការរុករកលើឋានព្រះចន្ទ
S
Sovan Monyneath Rath
29 សីហា 2022 08:30 PM

ទីភ្នាក់ងារអវកាសអាម៉េរិកកំពុងរាប់ថយក្រោយ ចំពោះការបាញ់បង្ហោះរ៉ុក្កែតទៅឋានព្រះចន្ទថ្មីដ៏ធំរបស់ខ្លួន។ SLS (Space Launch System) គឺជាយានដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានដែលបង្កើតឡើងដោយអង្គការណាសា (Nasa) ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះនៃគម្រោង «Artemis» ដែលមានគោលបំណងនាំយកមនុស្សឱ្យត្រលប់មកផ្ទៃព្រះចន្ទវិញ បន្ទាប់ពីអវត្តមានរយៈពេល ៥០ ឆ្នាំ។

គ្រាប់រ៉ុក្កែត កម្ពស់ ៣២ ជាន់ និងប្រព័ន្ធបាញ់បង្ហោះអវកាសពីរដំណាក់កាល (SLS) និងគ្រាប់រ៉ុក្កែត Orion របស់វានឹងត្រូវបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋផ្លរីដា នៅម៉ោង៨ និង៣៣នាទី ត្រូវជាម៉ោងក្នុងស្រុករបស់សហរដ្ឋអាម៉េរិក នាថ្ងៃច័ន្ទទី ២៩ ខែសីហា។ យានអវកាសនេះនឹងវិលជុំវិញព្រះចន្ទនៅលើធ្នូធំមួយ មុនពេលត្រឡប់មកផែនដីវិញ ដោយនឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលប្រាំមួយសប្តាហ៍។

ការធ្វើដំណើរដំបូងរបស់ SLS-Orion ដែលជាបេសកកម្មដាក់ឈ្មោះថា Artemis I មានបំណងដាក់យានទម្ងន់ ៥,៧៥ លានផោន ឆ្លងកាត់ល្បឿនរបស់វាក្នុងការហោះហើរសាកល្បងយ៉ាងម៉ត់ចត់ ដោយជំរុញដែនកំណត់នៃការរចនារបស់វា មុនពេលណាសាយល់ថាវាគួរឱ្យទុកចិត្តបានគ្រប់គ្រាន់ ដើម្បីដឹកអវកាសយានិកទៅកាន់ទីនោះ។

SLS តំណាងឱ្យប្រព័ន្ធបាញ់បង្ហោះបញ្ឈរថ្មីដ៏ធំបំផុតដែលទីភ្នាក់ងារអវកាសអាម៉េរិកបានបង្កើតឡើងចាប់តាំងពីយាន Saturn V ហោះហើរក្នុងអំឡុងកម្មវិធីព្រះចន្ទ Apollo នៃទសវត្សរ៍ឆ្នាំ ១៩៦០ និង ៧០។​ កាលពីសប្តាហ៍មុន មន្ត្រីអង្គការណាសា បានបញ្ចប់ការត្រួតពិនិត្យការត្រៀមខ្លួនហោះហើររបស់ពួកគេ ដោយប្រកាសថា ប្រព័ន្ធទាំងអស់គឺចាប់ផ្តើមដំណើរការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត