ចាប់ពីថ្ងៃនេះ...! ផ្លូវចុះពីលើស្ពានព្រែកក្តាមបិទ រយៈពេល១៤ថ្ងៃ

(ខេត្តកណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពីការពង្វាងគន្លងផ្លូវធ្វើចរាចរនៅលើស្ពានព្រែកក្តាមត្រើយខាងលិច ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៨ ដល់ ៣១ ខែកក្កដា ឆ្នាំ២០២២។

មន្ទីរសាធារណការ និងដឹកជញ្ជូន បានជម្រាបថា៖ «គន្លងផ្លូវចុះពីលើស្ពានព្រែកក្តាម បត់ស្តាំត្រើយខាងលិចត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូឡើងវិញ ដូច្នេះការធ្វើចរាចរនៅលើគន្លងផ្លូវនេះ ត្រូវបានបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យយានយន្តទាំងអស់ធ្វើចរាចរតាមទិសដៅត្រង់ចុះតាមរង្វង់មូល ហើយបត់តាមក្រោមស្ពានវិញ»។មន្ទីរសាធារណការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


