​ស្ត្រីជនជាតិវៀតណាមម្នាក់ចង.កសម្លា.ប់ខ្លួននៅក្នុងបន្ទប់ទឹកដោយមិនដឹងមូលហេតុ
SoKeng
09 កក្កដា 2022 12:00 PM

បន្ទាយ​មាន​ជ័យ​ ៖​ ​នៅវេលា​ម៉ោង​០៨​និង​២០​នាទី​ យប់​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២២មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​មួយដោយ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​បាន​ចងក​សម្លាប់​ខ្លួន​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ នៅ​ក្នុង​បន្ទប់ទឹក​លេខ​៥​ ជាន់​ទី​៣​ នៃ​អគារ​ដើម​ស្រល់​ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​ LE​ THIHAU​ អាយុ​៣៤​ឆ្នាំ​  ជនជាតិ​វៀតណាម​  បាន​ធ្វើ​អត្តឃាត​ដោយ​ចង​​ក​នឹង​ខ្សែ​ភ្លើងពណ៌​ខ្មៅ​ចង​ភ្ជាប់​នឹង​ដែក​ព្យួរ​ខោអាវ​ នៅ​ក្នុង​បន្ទប់ទឹក​លេខ​៥​ ជាន់​ទី​៣​ នៃ​អគារ​ដើម​ស្រល់​។​

​នគរបាល​បាន​បញ្ជាក់​ថា​ សព​ត្រូវ​បាន​នគរបាល​ជំនាញ​រៀបចំ​បង្កើត​គណៈ​ក​ម្មា​ការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ និង​បំពេញបែបបទ​តាម​នីតិវិធី​ ។​ ករណី​នេះ​សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត