
ផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ Anne Thongprasom តារាសម្តែងនិងជាផលិតករ បានប្រាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តជ្រើសរើស Nine Naphat, Taew Natapohn និង Aff Taksorn មកសម្តែងរឿងថ្មីរួមគ្នាមានចំណងជើងថា «Nobody's Happy If I'm Not» ។

ផលិតករស្រីខាងលើនេះបានឱ្យដឹងថា នាងធ្លាប់តែឃើញតួឯកវ័យក្មេង Nine Naphat សម្តែងជាតួឯកដែលផ្តល់ភាពកក់ក្ដៅទៅកាន់តួស្រីច្រើន ដូច្នេះ Anne ចង់ឃើញកំលោះសង្ហារូបនេះផ្លាស់ប្ដូរបែបផែនផ្សេងម្ដងទើបសម្រេចជ្រើសរើស Nine ជាតួឯកក្នុងរឿងថ្មីនេះ។
Anne Thongprasom បន្តថា តួឯកស្រីក្នុងរឿងនេះត្រូវសម្ដែងជាតួស្រីអាយុ ១៦ ឆ្នាំពីដើមរហូតដល់អាយុជាង ៣០ឆ្នាំ គឺជាតារាសម្តែង Taew Natapohn ហើយផលិតករវ័យជាង៤០ប្លាយ ក៏បានបង្ហើបថានាងមិនដែលរួមការងារជាមួយ Taew ឡើយពីមុនមក ទោះជាយ៉ាងណាតារាស្រីរូបនេះក៏មានសមត្ថភាពច្រើនក្នុងការសម្តែង។

ងាកទៅកាន់មេម៉ាយរូបស្រស់ Aff Taksaorn វិញផលិតករ Anne ក៏បាននិយាយដែរថា Aff នឹងសម្តែងជាតួអង្គថ្មីមួយដែលទស្សនិកជនមិនធ្លាប់ឃើញការសម្តែងនាងពីមុនមកឡើយ។
ក្រោយពីបង្ហាញហេតុផលទាំងនេះហើយ មហាជនកំពុងចាំអ៊ុតថា រឿងថ្មី «Nobody's Happy If I'm Not» ពីផលិតករ Anne Thongprasom សម្តែងដោយតារាល្បីៗខាងលើនេះនឹងមានរសជាតិបែបណា នឹងជក់ជិតដិតអារម្មណ៍កម្រិតណាខ្លះមានតែរង់ចាំតាមដានបន្តទៀតនៅពេលរឿងនេះចាក់ផ្សាយ៕









