
មានអ្នកគាំទ្រមិនតិចនាក់នោះទេ ជាពិសេសសម្រាប់អ្នកគាំទ្ររឿងភាគថៃដែលចង់ឱ្យដៃគូចាស់ៗបានចាប់ដៃគូសម្តែងជាមួយគ្នាម្តងទៀតក្រោយពីខកខានសម្តែងជាមួយគ្នារាប់ឆ្នាំ។
មិនឱ្យខកចិត្ត ស្ថានីយទូរទស្សន៍ថៃប៉ុស្តី៍លេខ៣ បានផលិតរឿងភាគថ្មីពីតារាល្បីឈ្មោះ៤រូបខាងក្រោមនេះដែលមានអ្នកគាំទ្រជាច្រើនចង់ឱ្យពួកគេសម្តែងជាមួយគ្នាម្តងទៀត។
១. Nadech Kugimiya និង Kimmy Kimberley
រយៈពេលជិត១ទសវត្សរ៍មកហើយដែលអ្នកទាំងពីរខកខានសម្តែងជាមួយគ្នាទាំងនៅទ្រនំតែមួយ ថែមទាំងជាមិត្តស្និទ្ធស្នាលគ្នាទៀត។ ជាកាដូរដល់អ្នកគាំទ្រ ពួកគេបានចាប់ផ្តើមថតរឿងភាគថ្មីម្តងទៀតមានចំណងជើងថា «Sueb Lub Mor Rabat» ផលិតដោយ Aom Phiyada។
គួររម្លឹកថា រឿងភាគដំបូងរបស់អ្នកទាំងពីរបានសហការជាមួយគ្នាមានចំណងជើងថា «ហែកបេះដូងបញ្ឈឺចិត្ត» (Rang Pratana) បានចាក់ផ្សាយនៅដើមឆ្នាំ២០១៣ ។

២. Mark Prin និង Yaya Urassaya
មួយគូនេះក៏មានអ្នកតាមដានទាំងក្នុងប្រទេសនិងក្រៅប្រទេសបន់ឱ្យពួកគេសម្តែងរឿងជាមួយគ្នាទៀត ក្រោយពីអ្នកទាំងពីរសម្តែងជាមួយគ្នាយ៉ាងស៊ីចង្វាក់ក្នុងរឿង «រលកជីវិត» (Kluen Cheewit) ដែលបានចាក់ផ្សាយក្នុងឆ្នាំ២០១៧។ យ៉ាងណា មិនឱ្យអ្នកគាំទ្រអស់សង្ឃឹមពួកគេត្រលប់មកចាប់ដៃគូម្តងទៀតបន្ទាប់ពីរយៈពេល៥ឆ្នាំក្នុងរឿងថ្មីមានចំណងជើងថា «Love at First Night»៕







ប្រភព៖ Thai Update


