ទម្លាយឈ្មោះតារាប្រុសថៃ១០រូបរកចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ២០២២
S
SM
4 ឆ្នាំមុន

ជឿជាក់ថាមហាជនមួយចំនួនប្រាកដជាចង់ដឹងពីប្រាក់ចំណូលរបស់តារាប្រុសល្បីៗប្រចាំប្រទេសថៃ ថាតើនរណាដែលអាចរកប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ២០២២ ខណៈដែលការសម្តែងរឿង ធ្វើជាទូតសុឆន្ទៈ និងចូលរួមកម្មវិធីម្ដងៗពួកគេស៊ីថ្លៃរាប់សែនដុល្លារឯណ្ណោះ។

បើយោងតាមរបាយការណ៍បានទម្លាយឈ្មោះតារាប្រុសទាំង១០រូបខាងក្រោម ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះបោះសំឡេង ថែមទាំងរកចំណូលបានខ្ពស់ៗមិនធម្មតាពីអាជីពសិល្បៈ។ តារាប្រុសទាំងនោះរួមមាន៖

១. Bird Thongchai

តារាចម្រៀង និងសម្តែងរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈកម្សាន្តជាង៣០ឆ្នាំមកហើយ ឯប្រាក់ចំណូលរកបានពីការថតរឿងភាគវិញលោកទទួលបាន ២០ម៉ឺនបាត ប្រមាណជិត ៦ពាន់ដុល្លារ ក្នុង១ភាគ ធ្វើជាអ្នកតំណាងក្នុង១ពាណិជ្ជកម្មបានចំណូល ៣០លានបាត ប្រមាណ៨៨ម៉ឺនដុល្លារ និងចូលរួមកម្មវិធីម្ដងៗស៊ីថ្លៃពី ២០ម៉ឺនបាត-៣០ម៉ឺនបាត ប្រមាណពី ជិត ៦ពាន់ដុល្លារ ទៅ ៩ពាន់ដុល្លារ។

២. Nadech Kugimiya

ជាកំពូលតារាមួយរូបប្រចាំប្រទេសថៃ ការសម្តែងរឿងរបស់ Nadech ស៊ីថ្លៃ២០ម៉ឺនបាត ប្រមាណជិត ៦ពាន់ដុល្លារ ក្នុង១ភាគ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ ១៥លានបាត ប្រមាណជិត ៤៤ម៉ឺនដុល្លារ។ និងចូលរួមកម្មវិធីផ្សេងៗស៊ីថ្លៃ ៣៥ម៉ឺនបាត-៤០ម៉ឺនបាតប្រមាណ ជាង១ម៉ឺនដុល្លារ។

៣. James Jirayu

កំលោះសង្ហាទឹកដមពីរោះរូបនេះវិញ ក្នុង១ភាគលោកស៊ីថ្លៃ១០ ម៉ឺនបាត ប្រមាណជិត៣ពាន់ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ ១៥លានបាត ប្រមាណជិត ៤៤ម៉ឺនដុល្លារ។ ចំណែកឯចូលរួមកម្មវិធីម្ដងៗស៊ីថ្លៃ ៣០ម៉ឺនបាត ប្រមាណជិត៩ពាន់ដុល្លារ។

៤. Mario Maurer

ចូលមកដល់តួឯកប្រុសរូបនេះវិញ ក្នុង១ភាគស៊ីថ្លៃ១០ ម៉ឺនបាត ប្រមាណជិត៣ពាន់ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ ១០លានបាតប្រមាណ ២៩ម៉ឺនដុល្លារ និងចូលរួមកម្មវិធីផ្សេងៗស៊ីថ្លៃ ២០ម៉ឺនបាត-៣០ម៉ឺនបាត ប្រមាណជិត ៦ពាន់ដុល្លារ ទៅ ៩ពាន់ដុល្លារ។

៥. Boy Pakorn

ទន្ទឹមនឹងភាពល្បីល្បាញតារាប្រុសរូបនេះរកចំណូលបាន ៩ម៉ឺនបាត ប្រមាណ២,៦០០ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ ៩លានបាត ប្រមាណ២៦ម៉ឺនបាត និងចូលរួមកម្មវិធីម្ដងស៊ីថ្លៃ២០ម៉ឺនបាត ប្រមាណជិត ៦ពាន់ដុល្លារ ។

៦. Mark Prin

ចំណែកឯតារាប្រុសល្បីឈ្មោះរូបនេះវិញក្នុង១ភាគលោកស៊ីថ្លៃ ៧ម៉ឺនបាត ប្រមាណ២ពាន់ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ៨លានបាតប្រមាណជាង២៣ម៉ឺនដុល្លារ និងចូលរួមកម្មវិធីម្ដងស៊ីថ្លៃ ១៥ម៉ឺនបាត-២០ម៉ឺនបាត ប្រមាណជាង៤ពាន់ដុល្លារទៅ៦ពាន់ដុល្លារ។

៧. Weir Sukollawat

ក្នុង១ភាគកំលោះសង្ហារូបនេះស៊ីថ្លៃ៨ម៉ឺនបាត ប្រមាណ២,៣០០ ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ ៧លានបាត ប្រមាណជាង២០ម៉ឺនដុល្លារ រួមទាំងចូលរួមកម្មវិធីម្ដងស៊ីថ្លៃ ១៥ម៉ឺនបាតប្រមាណជាង៤ពាន់ដុល្លារ។

៨. Porshe Saran

តារាសម្តែងរូបនេះស៊ីថ្លៃ ៦ម៉ឺនបាត ប្រមាណជាង១ពាន់ដុល្លារក្នុង១ភាគ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ ៦លានបាត ប្រមាណជាង១៧ម៉ឺនដុល្លារ  និងចូលរួមកម្មវិធីនានាម្ដងស៊ីថ្លៃ ១៨ ម៉ឺនបាតប្រមាណជាង៥ពាន់ដុល្លារ។

៩. Cee Siwat

ទោះបីរៀបការហើយក៏ដោយតែចំណូលពីវិស័យសិល្បៈវិញក៏លោករកបានច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះសម្តែងរឿងក្នុង១ភាគលោកស៊ីថ្លៃ  ៦ម៉ឺនបាត ប្រមាណជាង១ពាន់ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ៥លានបាតប្រមាណ ជាង១៤ម៉ឺនដុល្លារ និងចូលរួមកម្មវិធីម្ដងៗស៊ីថ្លៃ ១៥ម៉ឺនបាតប្រមាណជាង៤ពាន់ដុល្លារ។

១០. Om Akapan

តារាប្រុសចុងក្រោយនៅក្នុងបញ្ជីនេះក្នុង១ភាគស៊ីថ្លៃ ៥ម៉ឺនបាត ប្រមាណជាង១ពាន់ដុល្លារ ជាអ្នកតំណាងពាណិជ្ជកម្មស៊ីថ្លៃ៥លានបាតប្រមាណ ជាង១៤ម៉ឺនដុល្លារ និងចូលរួមកម្មវិធីម្ដងៗស៊ីថ្លៃ១២ម៉ឺនបាតប្រមាណជាង៣ពាន់ដុល្លារ៕

ប្រភព៖ Thai Update 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត