តារាសម្តែងល្បី៣រូប ការងាររត់ចូលដូចព្យុះបែរជាជួបរឿងប្រេះឆាស្នេហាទៅវិញ
S
SM
20 មិថុនា 2022 06:20 AM

«ជោគជ័យលើការងារ មិនប្រាកដថាជោគជ័យលើជីវិតគូ» ពាក្យនេះត្រូវនឹងតារាសម្តែងស្រីល្បីឈ្មោះ៣រូបខាងក្រោមនេះណាស់ ការងារសិល្បៈរបស់ពួកគេហូរចូលដូចទឹកបាក់ទំនប់ បែរជាជួបរឿងប្រេះឆាស្នេហាទៅវិញនាពាក់កណ្តាលឆ្នាំ២០២២នេះ ដោយពួកគេបានចេញមុខបញ្ជាក់ច្បាស់ៗថាបានបែកគ្នាជាមួយមិត្តប្រុសហើយ៖

១. Mo Monchanok

តាមរយៈ​បទសម្ភាស​ដល់​អ្នក​សារព័ត៌មានតារាស្រីកាចឆ្នាសក្នុងរឿង «សត្រូវមិត្ត» (My Friend the Enemy ) បានបង្ហើប​ថា​នាង​បែក​គ្នា​ជាមួយលោក​ V Chirawat ហើយ។ Mo បានឱ្យដឹងទៀតថាពួកគេទាក់ទងគ្នាបានមួយឆ្នាំក៏សម្រេចចិត្តចែកផ្លូវគ្នា ដោយរាប់អានជាមិត្តវិញ។ មូលហេតុនៃការបែកគ្នាតារាស្រីរូបនេះបញ្ជាក់ថា នាងនិងអតីតមិត្តប្រុសក្រៅរង្វង់សិល្បៈមិនចុះសម្រុងគ្នាទើបជ្រើសដើរផ្លូវរៀងៗខ្លួន។

២. Kao Supassara

នៅក្នុងកម្មវិធីសម្ពោធរឿងភាគមួយ តារាស្រីរូបនេះបានបញ្ជាក់ថានាងបានបែកជាមួយមិត្តប្រុសគឺលោក Chao Chaovalit  ហើយក្រោយទាក់ទងគ្នាបាន៣ឆ្នាំ ឯមូលហេតុនៃការបែកគ្នាដោយសារតែរបៀបរស់នៅខុសពីគ្នា។ 

៣. Pearwah Nichaphat

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយ Nong Thana  អស់រយៈពេល២ឆ្នាំ តារាស្រី  Pearwah Nichaphat ទម្លាយថានាងបានបែកគ្នាជាមួយមិត្តប្រុសហើយកាលពីថ្ងៃទី១៩ ខែមីនា ដោយសារអ្នកទាំងពីរ​មិន​ចុះ​សម្រុង​គ្នា​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត