ពលរដ្ឋខ្មែរចំនួន៣នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
SoKeng
•
06 មិថុនា 2022 10:00 PM

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន៣នាក់ដែលបម្រុងលួចរត់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នាថ្ងៃទី៦ ខែមិថុនា តាមចំណុចមាត់អូរព្រំដែន ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យឃាត់បានទាន់ពេលវេលា។

ការឈានដល់ការស្កាត់ និងឃាត់បានពលរដ្ឋខ្មែរចំនួន៣នាក់នោះ គឺសម្រេចបានតាមរយៈក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។​ ក្នុងចំណោមពលរដ្ឋដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃទាំង៣នាក់នោះ គឺមានស្រីចំនួន២នាក់។ ពួកគេទាំង៣នាក់នោះមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់។

ក្រោយស្កាត់បានពលរដ្ឋទាំង៣នាក់នោះហើយ អាជ្ញាធរក៏បាន​​ឲ្យពួកគេធ្វើកិច្ចសន្យា និងប្រគល់ពួកគេទៅឲ្យផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។​

សម្តេចក្រឡាហោម ស ខេង ឧបនា​យ​ក​រដ្ឋម​ន្ត្រីរដ្ឋ​មន្ត្រី​​ក្រសួង​ម​ហាផ្ទៃ​កន្លងមកធ្លាប់បានណែនាំឲ្យអាជ្ញាធរនៅតាមព្រំដែនកម្ពុជា ថែ និងវៀតណាម ​​ត្រូវពង្រឹង និងទ​ប់​ស្កាត់​ពលរ​ដ្ឋ​កុំឲ្យ​ឆ្លង​ដែន​ទៅ​ប្រទេ​ស​​ជិត​ខា​ងខុសច្បាប់​ ទោះបីនៅតាមព្រំដែនពុំមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩​៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត