១០រឿងរបស់ TVB ដែលទទួលបានការគាំទ្រខ្លាំងបំផុតរយៈពេល១២ឆ្នាំកន្លងមកនេះ
S
SM
26 ឧសភា 2022 02:30 PM

រឿងហុងកុងរបស់ TVB ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាក្នុងប្រទេសឬក្រៅប្រទេស សូម្បីប្រទេសកម្ពុជាក៏មានអ្នកគាំទ្រច្រើនសន្ធឹក ព្រោះរឿងភាគនីមួយៗមិនត្រឹមតែទស្សនាជក់ចិត្តដិតអារម្មណ៍ប៉ុណ្ណោះទេតែក៏បង្កប់នូវតម្លៃអប់រំខ្ពស់ ឯការសម្តែងរបស់តួក៏ស៊ីចង្វាក់គ្នាបានល្អ។ 

ផ្នែកតាមការវាយតម្លៃលើសាច់រឿងរបស់ TVB រយៈពេល១២ឆ្នាំកន្លងមកនេះ ១០រឿងខាងក្រោមទទួលបានការគាំទ្រច្រើនជាងគេចាប់តាំងពីឆ្នាំ២០១០មក។

១០. រឿង «អង្គរក្សបេះដូង» (Witness Insecurity)

ទោះបីជាចុងបញ្ចប់នៃសាច់រឿងបញ្ចប់ទៅដោយទុក្ខសោកក្ដី  ប៉ុន្តែក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដែលមានតួសម្តែង Linda Chung និង Bosco Wong ជាតួឯក។ 

០៩. រឿង «ជម្លោះដំណាក់យ៊ានស៊ី» (Story of Yanxi Palace)

ជាការពិតរឿងនេះមិនមែន TVB ផលិតនោះទេ ប៉ុន្តែជារឿងមួយដែលមានអ្នកស្វែងរកច្រើនបំផុតលើ  Google នៅលើទូរទស្សន៍ហុងកុងផងដែរនាឆ្នាំ២០១៨។ រឿងភាគចិននេះសម្ដែងដោយតារាសម្ដែងចិន Wu Jinyan និង Qin Lan ក៏ដូចជា Charmaine Sheh អតីតតារាសម្តែងប្រចាំ TVB  ផងដែរ ។

០៨. រឿង «The Mysteries of Love»

រឿងនេះជារឿងភាគល្អមួយក្នុងចំណោមរឿងដទៃទៀតប្រចាំ TVB ដែលសម្តែងដោយ Raymond Lam, Tavia Yeung, Kenneth Ma និង Bernice Liu ។ កាលនោះរឿងនេះក៏មានការចោទប្រកាន់ថាចម្លងតាមរឿងស៊ើបអង្កេតរបស់ជប៉ុន ក្រោយមកផលិតកររឿងនេះបានសារភាពថាបានយោងខ្សែភាពយន្តអាថ៌កំបាំងបរទេសសម្រាប់ការបំផុសគំនិតលើរឿងនេះ។

០៧. រឿង «ពូកែមែនជីដូនមួយខ្ញុំ» (Inbound Troubles)

រឿងបែបកំប្លែងក្នុងឆ្នាំ២០១៣នេះ និយាយអំពីភាពខុសគ្នានៃវប្បធម៌រវាងហុងកុង និងចិន ដែលមានការចូលរួមសម្តែងដោយ Roger Kwok, Wong Cho Lam និង Joey Meng ហើយក៏ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

០៦. រឿង «បេសកកម្មក្រុមឥន្រ្ទី» (Airport Strikers)

រឿងនេះបានចាក់ផ្សាយក្នុងឆ្នាំ២០២០ ហើយទទួលបានជោគជ័យខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដែលនិយាយពីការការពារសន្តិសុខនៅព្រលានយន្តហោះហុងកុង។ តារាសម្តែងល្បីៗចូលរួមសម្តែងរួមមាន Sisley Choi, Owen Cheung និង Roxanne Tang

០៥. រឿង «វីរបុរសនីតិវិទ្យាសាស្ត្រ វគ្គ៣» (Forensics Heroes S3)

វគ្គ៣នៃរឿងនេះបានចាក់ផ្សាយក្នុងឆ្នាំ២០១១ហើយទទួលបានជោគជ័យខ្លាំងលើសពីការរំពឹងទុក ក្លាយជារឿងកំពូលប្រចាំTVB ដែលមានការចូលរួមសម្តែងដោយ Wayne Lai, Kate Tsui, Maggie Cheung និង Ron Ng

០៤. រឿង «No Regrets» 

រឿងនេះជាប់ជារឿងល្អ​បំផុត​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ TVB Anniversary Awards ឆ្នាំ ២០១១ ដែលជារឿងវគ្គ២ បន្តពីរឿង Rosy Business ឆ្នាំ២០០៩  ដែលសម្តែងដោយ Wayne និង Sheren Tang ។ 

០៣. រឿង «និស្ស័យស្នេហ៍លើដែនអាកាស វគ្គ២» (Triumph In The Skies 2)

រឿងនេះបានចាក់ផ្សាយក្នុងឆ្នាំ២០១៣ បន្ទាប់ពីអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសាអស់រយៈពេល១០ឆ្នាំ ក្រោយទស្សនាវគ្គ១ក្នុងឆ្នាំ២០០៣។ ក្នុងវគ្គ២បានរក្សាតួអង្គដដែលរួមមាន Francis Ng, Myolie Wu និងថែមតារាថ្មីៗដូចជា Julian Cheung និង Fala Chen ផងដែរ។

០២. រឿង «ព្រះនាងរៀបអភិសេក» ( Can’t Buy Me Love)

រឿងភាគហុងកុងបុរាណបែបកំប្លែងមួយនេះមានសន្ទុះគាំទ្រខ្លាំងមិនធម្មតាហើយ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​រឿង​ភាគ​ល្អ​បំផុត​នៅ​កម្មវិធី TVB Anniversary Awards ឆ្នាំ​២០១០ ដែលសម្តែងដោយ Charmaine Sheh, Moses Chan និង Susanna Kwan

០១. រឿង « វីរបុរសនីតិវិទ្យាសាស្ត្រ វគ្គ៤»  Forensics Heroes S4

វគ្គ៤នៃរឿងនេះទទួលបានជោគជ័យយ៉ាងខ្លាំងដែលបានចាក់ផ្សាយក្នុងឆ្នាំ២០២០ ក្រោយរង់ចាំអស់រយៈពេល៩ឆ្នាំបន្ទាប់ពីវគ្គ៣។ តួអង្គសំខាន់ៗក្នុងវគ្គនេះសម្តែងដោយ Selena Lee, Raymond Wong និង Shaun Tam  ដែលមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ៕

ប្រភព៖ 8days

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត