ក្រសួងធនធានទឹក រៀបចំផែនការមេសម្រាប់ធ្វើការជួសជុលស្តារឡើងវិញ លើប្រព័ន្ធទំនប់ការពារទឹកព្រៃ​ក្នុងខេត្តកោះកុង​
SoKeng
16 ឧសភា 2022 05:00 AM

(កោះកុង)៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៦ ខែឧសភា បាន​ចុះត្រួតពិនិត្យលើកិច្ចការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម របស់ខេត្តកោះកុងជាមួយនឹងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង និងអាជ្ញាធរដែនដីរបស់ខេត្តកោះកុង។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវផែនការការងារមេសម្រាប់ធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធទំនប់ការពារទឹកព្រៃទាំងអស់ កសាងស្ទាក់ទឹកលើព្រែកទាំងប្រាំរបស់ខេត្ត ជួសជុលស្ថារឡើងវិញលើអាងទឹកទាំងប្រាំរបស់ខេត្ត រួមទាំងស្រះទឹក និងបឹង បួ អូរធម្មជាតិនានារបស់ខេត្ត ដើម្បីដោះស្រាយបញ្ហាអសន្តិសុខទឹក ដែលតែងតែយាយីជារៀងរាល់ឆ្នាំលើគ្រប់វិស័យទាំងអស់របស់ខេត្តកោះកុង។

ដើម្បីឱ្យសម្រេ​​ចនូវទិសដៅនេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំ និងដាក់ឯកសារទៅឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសម្រេច និងអនុវត្តនៅថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងតែដោះស្រាយលើបញ្ហាសន្តិសុខទឹក បានល្អប្រសើរជាបណ្តើរៗលើគ្រប់ភូមិភាគទាំងអស់។ ទន្ទឹមគ្នានេះ ជំរុញកសាងឱ្យបានច្រើននៅអាងស្តុកទឹកដែលត្រូវប្រមូលចាប់យកទឹកពីតំបន់ផ្ទៃរងទឹកភ្លៀងនៃតំបន់ Costal Correadors៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត