សម្តេចតេជោនឹងជួបសិស្សនិទ្ទេសAឆ្នាំ២០២១ឡើងវិញ​នៅដើមខែឧសភាខាងមុខនេះ
SoKeng
27 មេសា 2022 09:36 AM

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងជួបសិស្សនិទ្ទេស A ឆ្នាំ២០២១ នៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ បានថ្លែងថា ការជួបសំណេះសំណាលសិស្សនិទ្ទេសA នៅថ្ងៃទី​៣ ខែឧសភា គឺធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ-១៩​មានការធូរស្រាល។ ការពិតទៅសម្តេចគ្រោងជួបសិស្សនិទ្ទេសA នៅថ្ងៃទី​១៥ ខែមករា តែក៏ត្រូវលើកពេលវិញ​មកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែ​មានការរាតត្បាតនូវជំងឺកូវីដ-១៩ប្រភេទអូមីក្រុង​ខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

សម្តេចបានថ្លែងដូច្នេះថា៖«យើងត្រៀមនឹងបានជួបហើយ តែអូមីក្រុង វាមកបំផ្លាញយើង តែយើងផ្អាក»ទោះបីមិនបានជួបដូចការគ្រោងទុក ប៉ុន្តែសម្តេចនឹងនៅតែជួបសិស្សនិទ្ទេសA ដើម្បីលើកចិត្ត និងតបស្នងដល់ពួកគេដែលខិតខំរៀនសូត្រ។  

សូមរំលឹកថា  ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២១ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់ គឺមានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A មានចំនួន១៧៥៣នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត