សំណុំរឿង២ខែការស្លា.ប់របស់តារាស្រី Tang Mo ឃាត់ខ្លួនជនសង្ស័យ៦នាក់
S
SM
26 មេសា 2022 11:00 AM

ប៉ូលិស​បាន​ចោទប្រកាន់​មនុស្ស​៦​នាក់​ពាក់ព័ន្ធ​នឹង​ការ​លង់ទឹក​របស់​តារា​សម្តែង "Tangmo" ក្នុងករណីរួម​មាន​ ការ​ធ្វេសប្រហែស​បណ្តាល​ឱ្យ​មនុស្សស្លាប់ ការ​ផ្តល់​ព័ត៌មាន​មិន​ពិត និង​លាក់បាំង​ភស្តុតាង​ដើម្បី​ជួយ​ជនល្មើស។  នេះបើតាមក្រុមអ្នកស៊ើបអង្កេតបានធ្វើសន្និសីទសារព័ត៌មាននៅទីបញ្ជាការដ្ឋាននគរបាល ដើម្បីបិទសំណុំរឿងរយៈពេល២ខែ ដោយបានកំណត់ថាតារាស្រីរូបនេះបានធ្លាក់ពីកប៉ាល់ល្បឿនលឿន ហើយត្រូវក្បាលម៉ាស៊ីនកិនមុនពេលលង់ទឹកទន្លេចៅប្រាយ៉ា កាលពីចុងខែកុម្ភៈ ក្នុងវ័យ៣៧ ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ Paisan Wongwacharamongkol ស្នងការនគរបាលខេត្ត Nonthaburi បាននិយាយថា Tanupat Lerttaweewit ហៅ Por  (ម្ចាស់ទូកល្បឿនលឿន) ត្រូវបានចោទប្រកាន់ពីបទមិនប្រុងប្រយ័ត្នបណ្តាលឱ្យមនុស្សស្លាប់ បើកទូកគ្មានអាជ្ញាបណ្ណ ទម្លាក់វត្ថុចូលទៅក្នុងទន្លេ ផ្តល់សេចក្តីថ្លែងការណ៍មិនពិត  និងបើកទូកដែលមានការចុះបញ្ជីផុតកំណត់។ ចំណែកឯ Phaiboon Trikanjananun ហៅ  Robert ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់ បើកទូកដោយគ្មានអាជ្ញាបណ្ណ ប្រើប្រាស់ទូកដែលមានការចុះបញ្ជីផុតកំណត់ និងទម្លាក់វត្ថុតាងចូលទៅក្នុងទន្លេ។ ចំណែក Wisapat Manomairat ហៅ Sand ប្រឈមមុខនឹងការចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់។

រីឯ Nitas Kiratisoothisathorn ហៅ Job ត្រូវបានចោទប្រកាន់ពីបទលាក់បាំងភស្តុតាងដើម្បីជួយជនល្មើសនិងទម្លាក់វត្ថុតាងចូលទៅក្នុងទន្លេ។ Idsarin Juthasuksawat ហៅ "Gatick" អ្នកគ្រប់គ្រងរបស់ Tang Mo ត្រូវបានចោទប្រកាន់ពីបទលាក់បាំងភស្តុតាងដើម្បីជួយជនល្មើស និងផ្តល់សេចក្តីថ្លែងការណ៍មិនពិត។ Peam Thamtheerasri ហៅ "Em" ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាក់​បាំង​ភស្តុតាង​ដើម្បី​ជួយ​ជន​ល្មើស​ ​និង​មានជនល្មើសម្នាក់ទៀតជាប់ចោទ​ពីបទនិយាយ​មិន​ពិត។

លោក Pol Lt Jirapat Phumjit ស្នងការនគរបាលខេត្តទី១ បានថ្លែងថា៖ «Tangmo មិនបានធ្លាក់ពីលើទូកដោយខ្លួនឯងនោះទេ មានករណីធ្វេសប្រហែសរបស់អ្នកនៅលើទូក»។ ឧត្តមសេនីយ៍ឯក Jirapat បាននិយាយថា "នៅពេលដែល Tangmo ត្រូវបានវាយដោយស្លាបចក្រ នាងស្រែកយំ ដោយទឹកនឹងចូលពេញសួត ហើយទើបបណ្តាលឱ្យនាងលង់ទឹកស្លាប់ភ្លាមៗ។ លោកសង្គត់ធ្ងន់ថា អ្នកជិះទូកទាំងនោះស្រវឹង ហើយមានអ្នកប្រាប់អ្នកទាំង៥នាក់ដែលនៅលើទូកពន្យារពេលជួបប៉ូលិស ដើម្បីចៀសវាងការកាត់ទោសពីបទបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។

គួរបញ្ជាក់ផងដែរថា តារា​ស្រី​រូប​នេះ​បាន​ធ្លាក់​ចូល​ទឹក​ទន្លេ​កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ហើយ​សព​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ៕

ប្រភព៖ Bangkokpost

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត