ផែរណប​ពហុបំណង របស់​កំពង់ផែ​ស្វយ័តភ្នំពេញ គ្រោង​បញ្ចប់​ការសាងសង់​អំឡុង​ខែ​មិថុនា
R
Rorn Phork
25 មេសា 2022 07:00 AM

រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថា គម្រោង​អភិវឌ្ឍន៍​ចំណត​ផែរណប​ពហុបំណង សម្រេច​បាន​ប្រមាណ ៨៥% ហើយគ្រោង​បញ្ចប់​ការសាងសង់​​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២២ នឹងដាក់ឱ្យបើក​ដំណើរការ​ប្រើប្រាស់នៅដើមខែកក្កដាខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​អភិវឌ្ឍ​ផែ​រណប​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​បន្ត​គម្រោង​អភិវឌ្ឍ​កំពង់ផែ​រណប​ ៧ ទីតាំង​ទៀត មាន​ដូចជា​​នៅ​ទន្លេ​បិទ នៅ​កោះ​រកា ព្រែក​តា​ម៉ាក់ ឆ្លូង កំពង់ឆ្នាំង។

ចំណែកគម្រោង​សាងសង់​ស្តារ​ព្រែក​អូរ​អំបិល​ទៅ​ដល់​ខេត្ត​កែប តាម​ការ​សិក្សា​ជំហាន​ដំបូង​បញ្ជាក់​ថា មាន​ប្រវែង ១៦៨ គីឡូម៉ែត្រ​។ ក្នុង​ប្រវែង ១៦៨ គីឡូម៉ែត្រ​ ​ប្រហែល ១១៥ គីឡូម៉ែត្រ​ជា​ផ្លូវ​ទឹក​ដែល​អាច​ធ្វើ​ដំណើរ​បាន​ទាំង​ខែ​ប្រាំង​និង​វស្សា។

ក្រោយ​មាន​ការ​ឯកភាព​ពី​ប្រមុខ​រដ្ឋាភិបាល ក្រសួង​សាធារណការ​នឹង​សិក្សា​បន្ត​ទៀត​លើ​ផល​ប៉ះពាល់​ដូច​ជា​បរិស្ថាន ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បី​ឱ្យ​គម្រោង​នេះ​ឈាន​ទៅ​សម្រេច​បាន។​ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមស៊ុន ចាន់ថុល ។

ក្រៅ​ពី​អភិវឌ្ឍ​កំពង់ផែ​រណប​ទាំង ៧ កន្លែង ​ឯកឧត្តមទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក៏​មាន​គម្រោង​អភិវឌ្ឍ​ផែ​យុទ្ធសាស្ត្រ​នៅ​ស្អាង នៅ​តាកែវ និង​នៅ​កែប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ផ្លូវ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លូវ​ថ្នល់​ដែល​បង្ក​គ្រោះថ្នាក់ និង​ចំណេញ​ពេល​វេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត