
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្តល់លេខទូរសព្ទរបស់បណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ពលរដ្ឋទាក់ទង និងរាយការណ៍អំពីបញ្ហាកើតឡើងផ្សេងៗនៅអំឡុងចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។
អភិបាលរាជធានីភ្នំពេញបានពង្រាយកងកម្លាំងជាង២ពាន់នាក់ សម្រាប់ការពារសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ តែយ៉ាងណា អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យលេងគប់ទឹក បាញ់ទឹក លេងម្សៅ ដុតផាវ លេងល្បែងស៊ីសង និងល្បែងណាដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ទេ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះករណីអគ្គិភ័យ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទអូមីក្រុង។
ចូលឆ្នាំខ្មែរ៣ថ្ងៃ ប្រសិនពលរដ្ឋក្នុងរាជធានីភ្នំពេញមានករណីបទល្មើសកើតឡើង ដូចជាគ្រោះថ្នាក់ចរាចរណ៍ វង្វេងបាត់មនុស្ស អគ្គិភ័យ ឬបទល្មើសផ្សេងៗទៀត ពលរដ្ឋអាចរក្សាទុក (Save) លេខទូរសព្ទរបស់អាជ្ញាធរគ្រប់បណ្តាខណ្ឌទាំង១៤ ដើម្បីរាយការណ៍មកសមត្ថកិច្ច។ ខាងក្រោមនេះគឺជាលេខទូរសព្ទអធិការដ្ឋាននគរបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤៖











