ហៃសូ Por និង Robert រងការចោទប្រកាន់ចំនួន២ករណីទៀត ក្នុងសំណុំរឿងការស្លា.ប់តារាស្រី Tang Mo
S
SM
02 មេសា 2022 02:00 PM

តាមមន្ត្រីប៉ូលិសបានបង្ហើបប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃសៅរ៍នេះថា  ហៃសូ Por និង Robert រងការចោទប្រកាន់ចំនួន២ករណីទៀតក្នុងសំណុំរឿងការស្លាប់តារាស្រី Tang Mo នោះគឺ ការផ្ដល់ចម្លើយមិនពិត និង ការបំផ្លាញភស្តុតាង។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីប៉ូលិសបានសាកសួរអ្នកទាំង២តាមការកោះហៅឱ្យមកផ្តល់ចម្លើយ ខណៈការកោះហៅផ្តល់ចម្លើយម្ដងទៀតនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។

Por
Por

ក្នុងករណីសំណុំរឿងនេះ តាមប្រភពដដែលបានឱ្យដឹងទៀតថា ចំណែកជនសង្ស័យម្នាក់ទៀតគឺ Sand ត្រូវបានបើកការស៊ើបអង្កេត ខណៈតុលាការកំពុងបន្តនីតិវិធីដំណើរការក្ដី ដើម្បីចេញដីកាចាប់ខ្លួន Sand មួយរូបទៀត ដែល​ជា​អ្នក​នៅខាងក្រោយទូកជាមួយនឹង Tang mo មុនពេលនាងធ្លាក់ពីលើទូក ដោយចោទពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់ ។

គួរបញ្ជាក់ផងដែរ តាមរយៈមេធាវី ​បាន​បង្ហើប​​ថា ករណី​​រាយការណ៍​ព័ត៌មាន​មិន​ពិត​ទៅ​មន្ត្រី​ណា​ម្នាក់ បើ​គ្មាន​ចេតនា​ អាចបណ្តាលឱ្យខូចខាតដល់អ្នកដទៃ គឺជាបទល្មើសតាមមាត្រា ១៣៧ នៃក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មិន​លើស​ពី​៦​ខែ ឬ​ពិន័យ​ជា​ប្រាក់​មិន​លើស​ពី ១ម៉ឺនបាត ។ ប៉ុន្តែ​ប្រសិន​បើ​ការ​រាយការណ៍​ព័ត៌មាន​មិន​ពិត​អំពី​បទ​ល្មើស​ដល់​មន្ត្រី​ស៊ើប​អង្កេត ​ដែល​អាច​បង្ក​ការ​ខូច​ខាត​ដល់​អ្នក​ដ៏​ទៃ ឬ​សាធារណជន នឹង​ជា​បទ​ល្មើស​តាម​មាត្រា ១៧២ នៃក្រមព្រហ្មទណ្ឌ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី ២ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី៤ម៉ឺនបាត

ជាងនេះទៅទៀត បើជនណាដឹងថាមិនមានការប្រព្រឹត្តខុស ក្នុងករណីដែលផ្តល់ព័ត៌មានមិនពិតដល់មន្ត្រីស៊ើបសួរ ឬមន្ត្រីដែលមានសមត្ថកិច្ចស៊ើបអង្កេត ឬសំណុំរឿងព្រហ្មទណ្ឌ ដែលបទល្មើសបានកើតឡើងនោះ ទោសកាន់តែខ្ពស់ ដាក់ពន្ធនាគារ លើសពី ៣ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី ៦ម៉ឺនបាត

ប្រភព៖ daradaily

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត