មន្ទីរសាធារការខេត្តព្រះវិហាររកឃើញរថយន្តកែច្នៃខុសបច្ចេកទេសចំនួន៥៩គ្រឿងក្នុងរយៈពេល១សប្តាហ៍
SoKeng
4 ឆ្នាំមុន

ព្រះវិហារ៖ ក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី១៤-២០ ខែមីនា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានត្រួតពិនិត្យយានយន្តចំនួន២៣៤គ្រឿង។ ក្នុងអំឡុងពេលត្រួតពិនិត្យ មន្ត្រីសាធារណការបានរកឃើញរថយន្តចំនួន៥៩គ្រឿងដែលបានកែច្នៃខុសបច្ចេកទេស។ នេះបើតាមការផ្សាយព័ត៌មានរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

ក្នុងចំណោមរថយន្តដែលត្រូវបានមន្ត្រីសាធារណការខេត្តព្រះវិហារត្រួតពិនិត្យនោះ គឺមានតែ១៧៩គ្រឿងប៉ុណ្ណោះដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ និងមិនដឹកទំនិញខុសបច្ចេកទេស។ ចំណែករថយន្តចំនួន៥៩គ្រឿងទៀត  ដោយរថយន្តចំនួន២៧គ្រឿង គ្មានឯកសារបញ្ជាក់, រថយន្តចំនួន៦គ្រឿងគ្មានឯកសារ បណ្ណបើកបរ,​ផ្លាកលេខក្លែងក្លាយមានចំនួន០៦គ្រឿង,​  ដោះរានតខាងក្រោយចំនួន០៥គ្រឿង, កាត់ទ្រុងចំនួន៣គ្រឿង  និងបណ្ណបើកបរខុសប្រភេទយានចំនួន០៨នាក់។​      

រថយន្តទាំងនោះ ត្រូវបានមន្ត្រីសាធារណការខេត្តព្រះវិហារត្រួតពិនិត្យនៅត្រង់កំណាត់ផ្លូវជាតិលេខ៦២​ ត្រង់ចំណុចគីឡូម៉ែត្រ ឬផ្លូវជាតិលេខ​ ៣៦+២០០​ ស្ថិតក្នុងភូមិជីអោក​ ឃុំរមណីយ​ ស្រុករវៀង​ ខេត្តព្រះវិហារ។ ​                                                                                                                                                              មន្ទីរសាធារការខេត្តព្រះវិហារបានអំពាវនាវដល់ម្ចាស់រថយន្តទាំងឡាយមិនត្រូវកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសដោយតទ្រុង​ តរានខាងក្រោយ​ ផ្ទុកទំនិញលេីសទម្ងន់​ និងដឹកសំពីងសំពោង​ជាដាច់ខាត ពីព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយកើតឡើង។

សូមបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានលើកលែងរថយន្តដែលល្មើសទម្ងន់កំណត់ឃាត់ទុក១ឆ្នាំចំនួន២២៩គ្រឿងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងមក បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រួតពិនិត្យ និងឃាត់ទុករថយន្តដែលល្មើសទម្ងន់កំណត់លើសពី២០ភាគរយបានជាង១០០គ្រឿងទុករយៈពេល១ឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត