ដូចរឿងហុងកុងអ៊ីចឹង! ជនជាតិចិន១ក្រុមជិៈរថយន្ត៣គ្រឿង សម្រុកវ៉ៃជនជាតិចិនបានប្រពន្ធខ្មែរម្នាក់របួសធ្ងន់
អាន ប៊ុនរ័ត្ននៈ
04 មីនា 2022 07:00 AM

(បន្ទាយមានជ័យ)៖ ជនជាតិចិន១ក្រុមជិៈរថយន្ត៣គ្រឿងមានគ្នាជិត១០នាក់ បានសម្រុកចូលហាងអ៊ុតសក់មួយកន្លែងស្ថិតនៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបាននាំគ្នាព្រួតវ៉ៃជនជាតិចិនបានប្រពន្ធខ្មែរម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុនេះ កើតទ្បើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅហាងចិន១កន្លែងស្ថិតភូមិក្បាលស្ពាន១។

លោកវរសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាកាប៉េអីមក្រុងប៉ោយប៉ែត បានឱ្យSBM News ដឹងថា៖ រហូតពេលនេះ កម្លាំងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកចាប់ខ្លួនជនជាតិចិនដែលបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្នុងករណីបង្ករបួសស្នាមទៅលើជនជាតិចិនដូចគ្នា និងប្រពន្ធជនជាតិខ្មែរ ហើយកំពុងគេចខ្លួន ខណៈការបង្កជម្លោះហិង្សានេះ អាជ្ញាធរនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ លោកមេបញ្ជាការប៉េអ៊ឹមក្រុងរូបនេះ បញ្ជាក់ថា « ក្រោយពេលកើតហេតុ ម្ចាស់ទីតាំងខាងលើបាន បង្ហាញរូបភាពវីដេអូរតាមរយៈកាមេរ៉ាសុវត្ថិភាព ដោយឃើញជនជាតិចិន១ក្រុម មានគ្នាមិនតិចជាង១០នាក់ បានសម្រុកចូលក្នុងផ្ទះជនជាតិចិនដែលជាជនរងគ្រោះ និងប្រពន្ធខ្មែរ ក្នុងអំឡុងពេលមេឃកំពុងភ្លៀងរលឹមផង បានចូលវ៉ៃប្ដីជាជនជាតិចិនបណ្តាលឱ្យរងរបួសធ្ងន់ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្ដង។»

ដោយឡែក បើតាមការបញ្ជាក់ពីស្ត្រីជាម្ចាស់ហាង បានឱ្យដឹងថា ជនជាតិចិន១ក្រុមនោះ បានជិៈរថយន្តសេរីទំនើបចំនួន៣គ្រឿង មានគ្នាប្រមាណជិត១០នាក់ បានសម្រុកចូលព្រួតគ្នាវ៉ៃទៅលើជនជាតិចិនជាប្ដីរបស់គាត់ ដូចជាមិនញញើតច្បាប់សោះ និងបានបង្កប៉ះពាល់ដល់សន្តិសុខសង្គមថែមទៀតផង។ ស្ត្រីខ្មែរដែលបានប្ដីជនជាតិចិន បានទទូចសុំឱ្យស្ថាប័នមានសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ដល់គ្រួសារគាត់ផង ហើយសុំឱ្យអាជ្ញាធរតាមចាប់ក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលបង្កមកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្ន ស្ត្រីជាប្រពន្ធជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរួចរាល់ហើយ ដោយសុំទាមទាសំណងពីក្រុមជនជាតិចិនដែលបង្ករបួសស្នាម និងមានដំណឹងថាពួកគេស្នាក់នៅក្នុងក្រុងប៉ោយប៉ែតនេះនៅឡើយទេ សូមអាជ្ញាធជួយចាត់វិធានការបន្ទាន់ផង..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត