ស្ពានស្ទឹងជីក្រែងបានបាក់ជាពីរកំណាត់ ខណៈរថយន្តមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទឹក

ខេត្តសៀមរាប៖ មានករណីបាក់ស្ពានជាពីរកំណាត់ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពានដែលបានបាក់នេះ គឺស្ពានស្ទឹងជីក្រែង ឬស្ពានវត្តស្លែង។ ការបាក់ស្ពាននេះ បណ្តាលឱ្យរថយន្តធុនធំ១គ្រឿង ដាំក្បាលធ្លាក់ចូលទៅក្នុងទឹក។ នេះបើតាមសេចក្តីរាយការណ៍បឋមពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន។

ប្រភពដដែលបានឱ្យដឹងថា ករណីបាក់ស្ពាននេះ កើតឡើង នៅម៉ោង១១ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្រោយកើតហេតុ ម្ចាស់រថយន្តធុនធំក្នុងគ្រោះថ្នាក់បាក់ស្ពាននេះ ត្រូវបានជួយសង្គ្រោះភ្លាមៗ។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនេះ អាជ្ញាធរមូលដ្ឋាននៅមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបាននៅឡើយទេ។ ព័ត៌មានលម្អិតបន្ថែម SBM News នឹងរាយការណ៍ជូនប្រិយមិត្តនៅពេលក្រោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


