
អ្នកជួញដូរក្នុងទំនោរនៃការកើនឡើងបានចូលទិញ នៅពេលដែលតម្លៃមានការធ្លាក់ចុះ ហើយមានការកើនឡើងមកវិញនៅពេលថ្ងៃត្រង់ នៃវគ្គជួញដូរអាម៉េរិកក្នុងថ្ងៃពុធ។ តម្លៃមាសបានកើនដល់តម្លៃខ្ពស់បំផុតសម្រាប់រយៈពេល ៨ខែ នៅថ្ងៃអង្គារ។ នៅក្នុងពាក់កណ្ដាលសប្តាហ៍នេះ ហានិភ័យនៃទីផ្សារនៅតែខ្ពស់ ដែលជាសញ្ញាណល្អមួយសម្រាប់ទ្រព្យសកម្មដែលមានសុវត្ថិភាព ដូចជាទីផ្សារមាសនេះតែម្ដង។ កិច្ចសន្យាអនាគតមាសសម្រាប់ខែមេសាត្រូវបានជួញដូរក្នុងតម្លៃ ១,៩១១ ដុល្លារ ដែលកើនឡើងចំនួន ៣.៥០ ដុល្លារពីតម្លៃបិទនៃវគ្គជួញដូរមុន។
ការឈ្លានពានរបស់រុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្តជាប្រធានបទដ៏ក្ដៅមួយសម្រាប់ទីផ្សារហិរញ្ញវត្ថុទាំងមូល។ សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសជាច្រើនបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ប៉ុន្តែប្រទេសលោកខាងលិចហាក់ដូចជាមិនមានគម្រោងក្នុងការប្រើប្រាស់នូវយោធា ដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលនៃទីក្រុងម៉ូស្គូឡើយ។ ក្នុងស្ថានភាពបែបនេះ ទីផ្សារហាក់ដូចជាមានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែវានៅតែស្ថិតក្នុងស្ថានភាពប្រថុយប្រថាន ដែលយោធាទាំងសងខាងអាចនឹងធ្វើឱ្យភាពតានតឹងនេះក្លាយទៅជាវិបត្តិណាមួយ។ ផ្អែកលើទស្សនៈនៃទីផ្សារវិញ ភាពព្រួយបារម្ភសម្រាប់វិនិយោគិន កឺពាក់ព័ន្ធនឹងភាពមិនប្រាកដប្រជា ដែលបានកើនឡើងដល់កម្រិតមួយដែលខ្ពស់។ ដូច្នេះហើយ សូមធ្វើការសង្កេតមើលទីផ្សារជាប្រចាំ ដែលតែងតែមានប្រតិកម្មខ្លាំងពេកចំពោះព្រឹត្តិការណ៍នៃភូមិសាស្ត្រនយោបាយក្នុងដំណាក់កាលដំបូងនេះ។ វិនិយោគិនតែងតែរួមបញ្ចូលនូវភាពអាចកើតឡើងដ៏អាក្រក់មួយសម្រាប់តម្លៃទីផ្សាររបស់ខ្លួន ដែលព្រឹត្តិការណ៍ដ៏អាក្រក់នេះអាចនឹងពិបាកកើតឡើង។

ផ្អែកតាមសូចនាករបច្ចេកទេស តម្លៃនៃកិច្ចសន្យាអនាគតរបស់មាសសម្រាប់ខែមេសា ត្រូវបានទូទាត់នៃតម្លៃខ្ពស់បំផតសម្រាប់រយៈពេល ៨ខែនៅថ្ងៃនេះ។ ទំនោរកើនឡើងមានអត្ថប្រយោជន៍ច្រើនក្នុងការជួញដូររយៈពេលខ្លី។ នៅក្រាប ១ថ្ងៃ តម្លៃមាសកំពុងស្ថិតក្នុងស្ថានភាពនៃការកើនឡើង។ គោលដៅប្រាក់ចំណេញបន្ទាប់សម្រាប់ការកើនឡើងនេះ គឺនៅខ្ពស់ជាងតម្លៃរបាំងនៃតម្លៃ ១,៩២២.៤០ នៃខែឧសភា ឆ្នាំ២០២១។ ទំនោរធ្លាក់ចុះបន្ទាប់ គឺជាគោលដៅបន្ទាប់សម្រាប់ការទម្លាក់តម្លៃនៃកិច្ចសន្យាអនាគត នៅក្រោមតម្លៃទម្រនៃតម្លៃ ១,៨៥០។ តម្លៃខ្ពស់សម្រាប់សប្តាហ៍ ១,៩១៨.៣ និងជារបាំងទីមួយ បន្ទាប់មករបាំងទី២ ក្នុងតម្លៃ ១,៩១១.៤។ ទម្រទី១ ក្នុងតម្លៃ ១,៩០០ និងបន្ទាប់មកគឺតម្លៃទាបសម្រាប់សប្តាហ៍ក្នុងតម្លៃ ១,៨៨៩.៧។
គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com
ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.
ទូរសព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦
កំណត់ចំណាំ៖
ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល ឯ.ក.បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ទោះជាយ៉ាងណាក៏ដោយដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលាក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេសលោហៈធាតុមានតម្លៃនិងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍លីង ឃែភីថល ឯ.ក.ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ការស្ទង់មតិនិងការទាក់ទាញវិនិយោគឡើយ។អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគភាពប្រែប្រួលនៃទីផ្សារវិនិយោគនិងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុនិងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគនិងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។


