ទាហានថៃចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់មកកាន់ស្រុកកំណើត
អាន ប៊ុនរ័ត្ននៈ
14 កុម្ភៈ 2022 11:06 PM

(ខេត្តបាត់ដំបង)៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកឱ្យអាជ្ញាធរកម្ពុជាវិញក្រោយរកឃើញថាពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្ត្រខាងលើ...។

ជាក់ស្តែងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាថ្ងៃនេះសរុបមានចំនួន១៣៣នាក់ ក្នុងនោះ ស្រី៥១នាក់ ក្មេង២៤នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ប៉ុន្តែពលករចំនួន ៤៩នាក់ ស្រី១៥នាក់ និងក្មេង៧នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៨៤នាក់ ស្រី៣៦នាក់ និងក្មេង១៧នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត