ពលករខ្មែរជាង ២០០នាក់ ត្រូវបានភាគីថៃបញ្ជូនមកស្រុកខ្មែរវិញ
SBM News
23 មករា 2022 02:00 PM

​ខេត្តបាត់ដំបង​៖​ ពលករខ្មែរ ២២៥​នាក់ ​ត្រូវបានភាគី​ថៃ​បាន​បញ្ជូន​មក​ស្រុកខ្មែរ​វិញ​ នៅថ្ងៃអាទិត្យ​ ទី២៣​ ខែមករា​ ឆ្នាំ​២០២២នេះ។ ពលករខ្មែរ​ទាំងនេះ មកតាម​ច្រក​តំបន់​អូរ​អន្លក់​ ស្ថិត​ក្នុងភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន​ ស្រុក​កំ​រៀង ​ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា ក្នុងចំណោមពលករ ២២៥​នាក់​នោះ មានស្រី​ ៨០​នាក់​ ក្មេង ​៤១​នាក់​ (ក្មេង​ស្រី​ ២០​នាក់​)។ អាជ្ញាធរបានអប់រំ​ណែនាំពួកគេ​អំពី​វិធានការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ -១៩  កត់​ឈ្មោះ​ និងចុះ​កំណត់ហេតុ​ ព្រមទាំងធ្វើតេស្តកូវីដ-១៩។ ជាលទ្ធផល ​អវិជ្ជមាន​កូ​វី​ដ​-១៩​ ទាំងអស់។ របាយការណ៍ដដែល បញ្ជាក់ថា ពលករ​ចំនួន​ ៤៥​នាក់​(​ស្រី​១៧​នាក់​)​ ក្មេង​៤​នាក់​(​ស្រី​១​នាក់​)​ ត្រូវបានបញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩​ ស្រុក​សំពៅ​លូន​។​ ចំពោះ​ពលករ​ដែល​មាន​កាត​ចាក់​វ៉ាក់សាំង​ ចំនួន​ ១៨០​នាក់​ (​ស្រី​៦៣​នាក់​)​ ក្មេង ​៣៧​នាក់​(ក្មេង​ស្រី​១៩​នាក់​)​ ត្រូវបានក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត