ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចព្រមានព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ឃីង ថេកណឡូជី ដែលមិនទៅទូទាត់បំណុលជូនរដ្ឋ
SoKeng
11 កុម្ភៈ 2022 02:00 AM

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាថ្ងៃទី១០ ខែកុម្ភៈបានចេញសេចក្តីប្រកាសរួមគ្នាទុករយៈពេល៧ថ្ងៃសម្រាប់ឲ្យម្ចាស់ក្រុមហ៊ុន ឃីង ថេកណឡូជី (Opennet)មកទូទាត់បំណុលជូនរដ្ឋចាប់ពីថ្ងៃដំណឹងនេះតទៅ។ បើក្រុមហ៊ុនអ៊ីនធឺណិតនៅតែគេចវេសមិនមកទូទាត់បំណុលទេ ក្រសួងទាំងពីរនឹងព្យួរអាជ្ញាបណ្ណហើយ។

តាមសេចក្តីប្រកាស ក្រសួងទាំងពីរនឹងទុកពេល៧ថ្ងៃ ដើម្បីឲ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក(Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។ ក្រសួងទាំងពីរអះអាងថា​បើនៅតែមិនព្រមចូលខ្លួនមកទូទាត់ទៀត ក្រសួងនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងទាំងពីរអំពាវនាវដល់ក្រុមហ៊ុន ឃីង ថេកណឡូជី Opennet រួសរាន់មកទូទាត់បំណុលជូនរដ្ឋឲ្យមុនការកំណត់មកដលល់​ បើមិនចង់ឲ្យក្រសួងចាត់វិធានការទាន់ពេល៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត