
តម្លៃប្រេងបន្ទាប់ពីបានកើនឡើងដល់តម្លៃខ្ពស់បំផុតក្នុងតម្លៃ ៩៣ ដុល្លារនៃខែកុម្ភៈ ដោយទីផ្សារផ្ដោតខ្លាំងទៅលើភាពតានតឹងក្នុងតំបន់អឺរ៉ុបខាងកើត បូករួមជាមួយនឹងកិច្ចចរចារជុំវិញការបន្តអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលទាំងអស់នេះគឺជាកត្តាធ្វើឱ្យតម្លៃប្រេងមានការធ្លាក់ចុះយ៉ាងខ្លាំង។
ផ្អែកទៅតាមលោក Emmanuel Macron ប្រធានាធិបតីនៃប្រទេសបារាំង លោកបានទទួលបាននូវការធានាពីលោក Vladimir Putin ថា រុស្ស៊ីនឹងមិនធ្វើឱ្យស្ថានភាពរវាងប្រទេសអ៊ុយក្រែនកាន់តែតានតឹងនោះទេ។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានដាក់ជាមន្ទិលសង្ស័យទៅលើសេចក្ដីបញ្ជាក់របស់លោក Macron។
ជាងនេះទៅទៀត ការចរចាជុំវិញបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានធ្វើឱ្យប្រេងរបស់អ៊ីរ៉ង់មានសន្ទុះ និងលទ្ធភាពកាន់តែច្រើន ខណៈដែលការផ្គត់ផ្គង់សកល មិនអាចបំពេញនូវតម្រូវការ ដែលពីសេដ្ឋកិច្ចទើបតែរីកចម្រើនក្រោយពីការរាតត្បាតនៃមេរោគកូវីដ១៩។
តម្លៃប្រេង ឧស្ម័នធម្មជាតិ និងលោហធាតុមានការកើនឡើងនៅប៉ុន្មានសប្តាហ៍មុន ដោយមានសេចក្តីព្រួយបារម្ភថា រុស្ស៊ីនឹងធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ដែលអាចនឹងទទួលរងនូវទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ហើយរុស្ស៊ីក៏បានច្រានចោលនូវគម្រោងមួយនេះផងដែរ។
ដោយសារការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសលីប៊ី អង្គការ OPEC+ កំពុងតស៊ូដើម្បីសម្រេចបាននូវការកើនឡើងទិន្នផលដែលបានសន្យារបស់ខ្លួន ហើយអ្នកជួញដូរក្នុងទីផ្សារកំពុងរង់ចាំថា តើការផលិតកម្មរបស់សហរដ្ឋអាម៉េរិកនឹងកើនឡើងប៉ុន្មាននៅឆ្នាំនេះ។
តាមទស្សនៈរបស់ខ្ញុំ ទីផ្សារកំពុងស្ថិតក្នុងស្ថានភាពមួយដែលមានហានិភ័យនៃភូមិសាស្ត្រនយោបាយខ្លាំង ដែលជះឥទ្ធិពលដល់តម្លៃប្រេង ដូច្នោះហើយ ការកែសម្រួលតែបន្តិច ក៏អាចនឹងកាត់បន្ថយនូវបុព្វលាភនេះដែរ។ ការលក់ចេញយ៉ាងច្រើន មិនទំនងជាកើតឡើងក្នុងតម្លៃប្រេងឆៅទេ លុះត្រាតែមានអ្វីជាក់លាក់កើតឡើង ប៉ុន្តែប្រសិនបើមិនមានអ្វីអាក្រក់ជាងនេះទេ ប្រេងឆៅនឹងធ្លាក់ចុះក្រោមតម្លៃខ្ពស់របស់វា។
ការព្យាករណ៍ វិនិយោគិនគួរ៖
- លក់ក្នុងតម្លៃ ៨៩.៥០ កំណត់ហានិភ័យចេញផ្សារក្នុងតម្លៃ ៩១.៥០ និងគោលដៅប្រាក់ចំណេញក្នុងតម្លៃ ៨៧.៥០
- ទិញក្នុងតម្លៃ ៨៧.៥០ កំណត់ហានិភ័យចេញផ្សារក្នុងតម្លៃ ៨៥ និងគោលដៅប្រាក់ចំណេញក្នុងតម្លៃ ៩២។
វិភាគដោយលោក៖ ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល
គេហទំព័រក្រុមហ៊ុន៖www.goldenfxlink.com
ទំព័រ Facebook ក្រុមហ៊ុន៖Golden FX Link Capital Co., Ltd.
ទូរសព្ទទំនាក់ទំនង៖០២៣ ២២ ៦៦៦៦
កំណត់ចំណាំ៖
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។


