កែវយឺតអវកាស«វេប» ហោះដល់គោលដៅគន្លងដែលនៅចម្ងាយ ១,៥ លានគីឡូម៉ែត្រពីផែនដី
L
Liming Liv
25 មករា 2022 02:30 PM

ទីភ្នាក់ងារអវកាស NASA បានលើកឡើងនៅថ្ងៃចន្ទទី២៥មករានេះថា កែវយឺតអវកាសជេម វេប (James Webb) បានបាញ់បង្ហោះទៅដល់គោលដៅគន្លងរបស់វា នៅចម្ងាយប្រហែលមួយលានម៉ាយល៍ (១.៥ លានគីឡូម៉ែត្រ) ពីភពផែនដី។ ការបាញ់បង្ហោះនេះ​ ជាព្រឹត្តិការណ៍សំខាន់មួយក្នុងបេសកកម្មរបស់ NASA ដើម្បីសិក្សាប្រវត្តិតារាសាស្ត្រ។ 

រង្វង់ម៉ោង ២រសៀលភាគខាងត្បូងអាម៉េរិក (២ព្រឹកម៉ោងនៅប្រទេសកម្ពុជា) ក្រុមសង្កេតការណ៍បានបាញ់កែវយឺតរបស់ខ្លួនរយៈពេល ៥ នាទី ដើម្បីទៅដល់ចំណុចដែលហៅថា «Lagrangeទីពីរ» ឬ L2 ដែលវានឹងអាចចូលទៅដល់ជិតពាក់កណ្តាលមេឃនៅពេលមួយ។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រង NASA លោកប៊ីល ណេលស៊ុន (Bill Nelson) បានថ្លែង៖ «ស្វាគមន៍ការមកដល់ វេប! » ឬ «Webb, welcome home!»។ លោកបានបន្តថា «យើងបានឈានទៅកាន់តែជិតក្នុងការបកស្រាយរៀងរ៉ាវពីក្រោយសាកលលោក ហើយលោកមិនអាចទ្រាំចាំមើលទិដ្ឋភាពរបស់វេប នារដូវក្ដៅនេះទេ!»។ 

មិនតែប៉ុណ្ណោះ នៅក្នុងតំបន់នៃលំហនេះ កែវយឺតអវកាសវេបនេះនឹងនៅបន្ទាត់ស្របនឹងផែនដី នៅពេលដែលវាផ្លាស់ទីជុំវិញព្រះអាទិត្យ ដែលអនុញ្ញាតឱ្យរបាំងការពារពន្លឺព្រះអាទិត្យរបស់ វេប ការពារឧបករណ៍ដែលងាយខូចរបស់វាពីកម្តៅ និងពន្លឺព្រះអាទិត្យ។

លើសពីនេះ រនាំងយក្សដែលអាចការពារយ៉ាងមានប្រសិទ្ធភាពពីព្រះអាទិត្យ ផែនដី និងព្រះចន្ទ គឺស្ថិតនៅទិសដៅតែមួយ។ រនាំងនេះអាចការពារពីភាពត្រជាក់ ៣៧០អង្សាហ្វារិនហៃ(-២២៥ អង្សាសេ)។

មិនតែប៉ុណ្ណោះ បំពង់បាញ់ឥន្ទនៈ Ariane 5 បានបាញ់បីលើកដើម្បីនាំកែវយឺតអវកាសនេះទៅកាន់គោលដៅ ជាងមួយលានម៉ាយល៍នេះ។ គម្រោងនេះជាចេតនា ប្រសិនបើគ្មានជំនួយពីបំពង់ឥន្ទនៈទេ នោះកែវយឺតអវកាស មិនអាចត្រលប់មកភពផែនដីវិញឡើយ ដោយសារពន្លឺព្រះអាទិត្យនិងកម្តៅនឹងដុតបំផ្លាញចោល។

គួរបញ្ជាក់ថា កែវយឺតអវកាសវេប នេះរំពឹងថាមានតម្លៃជិត ១០ពាន់លានដុល្លារ ហើយក៏ជាគម្រោងវិទ្យាសាស្ត្រដ៏ថ្លៃបំផុតមួយរបស់ NASA បើប្រៀបនឹងកែវយឺតអវកាស ហាប់ប៊ល (Hubble)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត