
មានពាក្យចាស់ពោលថា ប្រទេសមួយអាចអភិវឌ្ឍបាន លុះត្រាតែព្រំដែនរបស់ខ្លួនមានសុវត្ថិភាព។ នេះជាហេតុផលដែលប្រទេសធំៗស្ទើរតែទាំងអស់នៅជុំវិញពិភពលោកចំណាយប្រាក់យ៉ាងច្រើនទៅលើថវិកាយោធារបស់ពួកគេជារៀងរាល់ឆ្នាំ។ សមត្ថភាពយោធារបស់ប្រទេសមួយកំណត់បានអាស្រ័យទៅលើកម្លាំងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹករបស់ខ្លួន។ ប្រិយមិត្តអ្នកអានដែលចូលចិត្តវិស័យការពារជាតិនៅកម្ពុជាបន្តងឿងឆ្ងល់អំពីយោធាខ្លាំងបំផុតនៅលើពិភពលោកឆ្នាំ២០២១នេះ។
រឿងសំខាន់ដែលអ្នកគួរដឹងនោះថា គ្រាន់តែមានចំនួនទាហានច្រើនមិនអាចធ្វើឱ្យយោធាខ្លាំងបានឡើយ។ តាមពិតទៅ អ្វីដែលធ្វើឲ្យកម្លាំងប្រដាប់អាវុធរឹងមាំ គឺការរួមផ្សំនៃវត្ថុជាច្រើនដូចជា ចំនួនបុគ្គលិក បច្ចេកវិទ្យាអាវុធដែលប្រើប្រាស់ដោយយោធា ថវិកាការពារជាតិជាដើម។ សូមអានអត្ថបទនេះ ដើម្បីដឹងអំពីកំពូលយោធាល្អបំផុតទាំង ៥ នៅលើពិភពលោកឆ្នាំ២០២១។
៥. ជប៉ុន
ទិដ្ឋភាពទូទៅ - កងកម្លាំងប្រដាប់អាវុធជប៉ុនក៏ត្រូវបានរាប់បញ្ចូលក្នុងចំណោមយោធាកំពូលនៅអាស៊ី និងពិភពលោកផងដែរ។ ដោយសារសម្ព័ន្ធភាពជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងបច្ចេកវិទ្យាយោធាដ៏ល្អ យោធារបស់ប្រទេសជប៉ុនមានភាពទំនើប។
កម្លាំងមនុស្ស
បុគ្គលិកយោធាសកម្ម - ២៥០,០០០ នាក់
បុគ្គលិកបម្រុង - ៥៥,០០០ នាក់
កងទ័ព (ទ័ពជើងគោក)
រថក្រោះ - ១០០៤ គ្រឿង
រថពាសដែក - ៥៥០០ គ្រឿង
កាំភ្លើងធំស្វ័យប្រវត្តិ - ២១៤ គ្រឿង
កាំភ្លើងធំការពារអាកាស - ៤៨០ គ្រឿង
រថយន្តដឹកគ្រាប់រ៉ុក្កែត - ៩៩ គ្រឿង
ទ័ពជើងអាកាស
យន្តហោះប្រយុទ្ធ/ស្ទាក់ចាប់ - ២៥៦ គ្រឿង
ការវាយប្រហារពិសេស - ១៧ គ្រឿង
យន្តហោះដឹកជញ្ជូន - ៦១ គ្រឿង
យន្តហោះដឹករថក្រោះ - ៦ គ្រឿង
ឧទ្ធម្ភាគចក្រ - ៥៥២ គ្រឿង
ឧទ្ធម្ភាគចក្រវាយប្រហារ - ១១៩ គ្រឿង
កងទ័ពជើងទឹក
នាវាផ្ទុកឧទ្ធម្ភាគចក្រ – ៤ គ្រឿង
នាវាបំផ្លាញ - ៣៧ គ្រឿង
នាវាល្បាតអម - ៦ គ្រឿង
នាវាមុជទឹក - ២០ គ្រឿង
នាវាល្បាត - ៦ គ្រឿង
នាវាប្រឆាំងមីន - ២១ គ្រឿង
ហិរញ្ញវត្ថុ
ថវិកាការពារជាតិ - ៥១ពាន់លានដុល្លារអាមេរិក

៤. ប្រទេសឥណ្ឌា
ឥណ្ឌា នឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដូច្នេះ ប្រទេសនេះមិនខ្វះកម្លាំងពលកម្មទេ។ ដោយសារវត្តមានរបស់ប្រទេសជិតខាងដែលមានអរិភាពនៅតាមព្រំដែនភាគខាងកើត និងខាងលិច ប្រទេសនេះកំពុងពង្រីកថវិកាយោធារបស់ខ្លួនជាបណ្តើរៗ។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមមហាអំណាចយោធាទាំង ៥ នៅលើពិភពលោកឆ្នាំ២០២១នេះ។
កម្លាំងមនុស្ស
បុគ្គលិកយោធាសកម្ម - ១,៤៤៥,០០០ នាក់
បុគ្គលិកបម្រុង - ១,១៥៥,០០០ នាក់
កងទ័ព (ទ័ពជើងគោក)
រថក្រោះ - ៤៧៣០ គ្រឿង
រថពាសដែក - ១០០០០ គ្រឿង
កាំភ្លើងធំស្វ័យប្រវត្តិ - ១០០ គ្រឿង
កាំភ្លើងធំការពារអាកាស - ៤០៤០ គ្រឿង
រថយន្តដឹកគ្រាប់រ៉ុក្កែត – ៣៧៤ គ្រឿង
ទ័ពជើងអាកាស
យន្តហោះប្រយុទ្ធ/ស្ទាក់ចាប់ - ៥៤២ គ្រឿង
យន្តហោះដឹកជញ្ជូន - ២៥១ គ្រឿង
យន្តហោះដឹករថក្រោះ - ៦ គ្រឿង
ឧទ្ធម្ភាគចក្រ - ៧៧៥ គ្រឿង
ឧទ្ធម្ភាគចក្រវាយប្រហារ - ៣៧ គ្រឿង
កងទ័ពជើងទឹក
នាវាផ្ទុកយន្តហោះ - ១ គ្រឿង
នាវាបំផ្លាញ - ១០ គ្រឿង
នាវាចម្បាំង-១៣ គ្រឿង
នាវាត្បាតអម – ២៣ គ្រឿង
នាវាមុជទឹក - ១៧ គ្រឿង
នាវាល្បាត - ១៣៩ គ្រឿង
ហិរញ្ញវត្ថុ
ថវិកាការពារជាតិ - ៧៤ពាន់លានដុល្លារអាមេរិក

៣. ប្រទេសចិន
ទិដ្ឋភាពទូទៅ - គេតែងតែនិយាយថាប្រទេសចិនគឺជាមហាអំណាចថ្មីនៅក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកបច្ចុប្បន្ន ចិនមានយោធាធំជាងគេក្នុងផ្នែកកម្លាំងពលកម្ម។ ក្រៅពីនេះ ចិនក៏កំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយ៉ាងឆាប់រហ័សដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនឱ្យទាន់មហាអំណាចអាមេរិក។
កម្លាំងមនុស្ស
បុគ្គលិកយោធាសកម្ម - ២,១៨៥,០០០ នាក់
បុគ្គលិកបម្រុង - ៥១០,០០០
កងទ័ព (ទ័ពជើងគោក)
រថក្រោះ - ៣២០៥ គ្រឿង
រថពាសដែក - ៣៥០០០ គ្រឿង
កាំភ្លើងធំស្វ័យប្រវត្តិ - ១៩៧០ គ្រឿង
កាំភ្លើងធំការពារអាកាស - ១២៣៤ គ្រឿង
រថយន្តដឹកគ្រាប់រ៉ុក្កែត - ២២៥០ គ្រឿង
ទ័ពជើងអាកាស
យន្តហោះប្រយុទ្ធ/ស្ទាក់ចាប់ - ១២០០ គ្រឿង
យន្តហោះដឹកជញ្ជូន - ២៦៤ គ្រឿង
យន្តហោះដឹករថក្រោះ - ៣ គ្រឿង
ឧទ្ធម្ភាគចក្រ - ៩០២ គ្រឿង
ឧទ្ធម្ភាគចក្រវាយប្រហារ - ៣២៧ គ្រឿង
កងទ័ពជើងទឹក
នាវាផ្ទុកយន្តហោះ - ២ គ្រឿង
នាវាបំផ្លាញ - ៥០ គ្រឿង
នាវាចម្បាំង - ៤៦ គ្រឿង
នាវាល្បាតអម - ៧២ គ្រឿង
នាវាមុជទឹក - ៧៩ គ្រឿង
នាវាល្បាត - ១២៣ គ្រឿង
នាវាប្រឆាំងមីន - ៣៦ គ្រឿង
ហិរញ្ញវត្ថុ
ថវិកាការពារជាតិ - ១៧៨ពាន់លានដុល្លារអាមេរិក

២. ប្រទេសរុស្ស៊ី
ទិដ្ឋភាពទូទៅ - ប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ នៅលើពិភពលោកដោយយោធាឆ្នាំ២០២១។ មូលហេតុដែលរុស្ស៊ីមានភាពរឹងមាំខាងផ្នែកយោធាគឺដោយសារប្រទេសនេះបានទទួលមរតកបច្ចេកវិទ្យាយោធាជាច្រើនពីសហភាពសូវៀត។ ក្រៅពីនេះ រុស្ស៊ីសម្បូរទៅដោយធនធានធម្មជាតិដោយសារទំហំដែនដីដ៏ធំរបស់ខ្លួន។
កម្លាំងមនុស្ស
បុគ្គលិកយោធាសកម្ម - ១,០១៤,០០០ នាក់។
បុគ្គលិកបម្រុង - ២,០០០,០០០ នាក់
កងទ័ព (ទ័ពជើងគោក)
រថក្រោះ - ១៣០០០ គ្រឿង
រថពាសដែក - ២៧១០០ គ្រឿង
កាំភ្លើងធំស្វ័យប្រវត្តិ - ៦៥៤០ គ្រឿង
កាំភ្លើងធំការពារអាកាស - ៤៤៦៥ គ្រឿង
រថយន្តដឹកគ្រាប់រ៉ុក្កែត - ៣៨៦០ គ្រឿង
ទ័ពជើងអាកាស
យន្តហោះប្រយុទ្ធ / ស្ទាក់ចាប់ - ៧៨៩ គ្រឿង
យន្តហោះដឹកជញ្ជូន - ៤២៩ គ្រឿង
យន្តហោះដឹករថក្រោះ- ១៩ គ្រឿង
ឧទ្ធម្ភាគចក្រ - ១៥៤០ គ្រឿង
ឧទ្ធម្ភាគចក្រវាយប្រហារ - ៥៣៨ គ្រឿង
កងទ័ពជើងទឹក
នាវាផ្ទុកយន្តហោះ - ១ គ្រឿង
នាវាបំផ្លាញ - ១៥ គ្រឿង
នាវាចម្បាំង - ១១ គ្រឿង
នាវាល្បាតអម - ៨៥ គ្រឿង
នាវាមុជទឹក - ៦៤ គ្រឿង
នាវាល្បាត - ៥៥ គ្រឿង
នាវាប្រឆាំងមីន - ៤៨ គ្រឿង
ហិរញ្ញវត្ថុ
ថវិកាការពារជាតិ - ៤២ពាន់លានដុល្លារអាមេរិក

១. សហរដ្ឋអាមេរិក
ជាមួយនឹងថវិកាការពារជាតិដ៏ច្រើនបំផុតនៅលើភពផែនដី សហរដ្ឋអាមេរិកមានយោធាខ្លាំងបំផុតនៅក្នុងពិភពលោក។ ទ័ពអាកាសសហរដ្ឋអាមេរិក (USAF) គឺជាកងទ័ពអាកាសដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ កងទ័ពនេះក៏មានយន្តហោះចម្បាំងជំនាន់ទី៥ ច្រើនជាងគេនៅលើពិភពលោក។ លើសពីនេះ សហរដ្ឋអាមេរិកមានសព្វាវុធកងទ័ពជើងទឹកដ៏ធំបំផុតនៅលើភពផែនដី ដែលមានចំនួននាវាផ្ទុកយន្តហោះច្រើនជាងគេ។
កម្លាំងមនុស្ស
បុគ្គលិកយោធាសកម្ម - ១,៤០០,០០០ នាក់
បុគ្គលិកបម្រុង - ៨៤៥,៥០០ នាក់
កងទ័ព (ទ័ពជើងគោក)
រថក្រោះ - ៦១០០ គ្រឿង
រថពាសដែក - ៤០០០០ គ្រឿង
កាំភ្លើងធំស្វ័យប្រវត្តិ - ១៥០០ គ្រឿង
កាំភ្លើងធំការពារអាកាស - ១៣៤០ គ្រឿង
រថយន្តដឹកគ្រាបរ៉ុក្កែត - ១៣៦៥ គ្រឿង
ទ័ពជើងអាកាស
យន្តហោះប្រយុទ្ធ / ស្ទាក់ចាប់ - ១៩៥៦ គ្រឿង
យន្តហោះដឹកជញ្ជូន - ៩៤៥ គ្រឿង
យន្តហោះដឹករថក្រោះ - ៦២៥ គ្រឿង
ឧទ្ធម្ភាគចក្រ - ៥៤៣៦ គ្រឿង
ឧទ្ធម្ភាគចក្រវាយប្រហារ - ៩០៤ គ្រឿង
កងទ័ពជើងទឹក
នាវាផ្ទុកយន្តហោះ - ១១ គ្រឿង
នាវាផ្ទុកឧទ្ធម្ភាគចក្រ - ១០គ្រឿង
នាវាបំផ្លាញ - ៩២ គ្រឿង
នាវាល្បាតអម - ២១ គ្រឿង
នាវាមុជទឹក - ៦៨ គ្រឿង
នាវាល្បាត – ១៣ គ្រឿង
នាវាប្រឆាំងមីន - ៨ គ្រឿង
ហិរញ្ញវត្ថុ
ថវិកាការពារជាតិ - ៧៤០ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងចំណាយ ៧៧០ពាន់លានដុល្លារបន្ថែមទៀតក្នុងឆ្នាំ២០២២៕



