
អាជីវកម្មភាគច្រើនជួបប្រទះបញ្ហារាំងស្ទះក៏ដូចជាបិទទ្វារប្រកាសក្ស័យធុនដោយសារវិបត្តិជំងឺរាតត្បាតសាកល។ យើងសាកក្រឡេកទៅមើលថា តើមហាសេដ្ឋីណាខ្លះនៅបន្តមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងឆ្នាំ២០២១?
ខាងក្រោមនេះជាលេខរៀងអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត ៥រូប ឆ្នាំ២០២១៖
១. លោក ហ្ស៊ីហ្វ បេហ្សុស(Jeff Bezos)
លោកហ្ស៊ីហ្វ បេហ្សុស ជាស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុនអាម៉ាហ្សូន(Amazon)។ លោក បេហ្សុស បានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Amazon ក្នុងឆ្នាំ១៩៩៤ ផ្ដើមចេញពីកន្លែងដាក់រថយន្តរបស់លោកនៅទីក្រុងSeattle រដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមហ៊ុនអាម៉ាហ្សូនបានរីកចម្រើនជាខ្លាំងក្នុងអំឡុងពេលមេរោគរាតត្បាតកូវីដ១៩ ធ្វើឱ្យប្រាក់ចំណូលក្នុងឆ្នាំ២០២០ បានកើនឡើង ៣៨ភាគរយស្មើ ៣៨៦ពាន់លានដុល្លាររ ខណៈដែលមនុស្សជាប់នៅផ្ទះ និងធ្វើការទិញទំនិញតាមអ៊ីនធឺណិត។ ទ្រព្យសម្បត្តិសរុបដែលលោកមានបច្ចុប្បន្ននេះគឺ ១៧៧ពាន់លានដុល្លារអាម៉េរិក។

២. លោក អ៊ីឡុន ម៉ាសគ៍(Elon Musk)
លោកអ៊ីឡុន ម៉ាសគ៍ ជានាយកប្រតិបត្តិក្រុមហ៊ុនTesla ។ មហាសេដ្ឋីដែលមានគំនិតអាជីវកម្មប្លែកៗ បាននិងកំពុងធ្វើការដើម្បីធ្វើបដិវត្តការដឹកជញ្ជូនទាំងនៅលើផែនដីនិងក្នុងលំហតាមរយៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និង ក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត SpaceX។
លោកធំដឹងក្ដីនៅប្រទេសអាហ្រ្វិកខាងត្បូង បន្ទាប់មកធ្វើអន្តោប្រវេសន៍ទៅកាណាដានៅអាយុ ១៧ឆ្នាំ។ លោកបានមករស់នៅសហរដ្ឋអាម៉េរិកក្នុងនាមជានិស្សិតផ្ទេរទៅសាកលវិទ្យាល័យ Pennsylvania ។ ទ្រព្យសម្បត្តិសរុបដែលលោកមានបច្ចុប្បន្ននេះគឺ ១៥១ពាន់លានដុល្លារអាម៉េរិក។

៣. លោកប៊ឺណាត អាណុល និងគ្រួសារ (Bernard Arnault & family)
លោកប៊ឺណាត អាណុល គឺជាអគ្គនាយកនិងនាយកប្រតិបត្តិក្រុមហ៊ុនសម្លៀកបំពាក់និងកាបូប LVMH Moët Hennessy Louis Vuitton ដែលជាទូទៅស្គាល់ថាម៉ាក LV។ មហាសេដ្ឋីជនជាតិបារាំងរូបនេះ ជាអ្នកបង្កើតរសជាតិដ៏ល្អបំផុតរបស់ពិភពលោក គ្រប់គ្រងអាណាចក្រនៃម៉ាកយីហោចំនួន ៧០រួមទាំង Louis Vuitton និង គ្រឿងសម្អាងSephoraផងដែរ។ ទ្រព្យសម្បត្តិសរុបដែលលោកមានបច្ចុប្បន្ននេះគឺ ១៥០ពាន់លានដុល្លារអាម៉េរិក។

៤. លោកប៊ីល ហ្គេត(Bill Gates)
លោកប៊ីល ហ្គេត ជាសហស្ថាបនិកនិងជាអ្នកផ្ដួចផ្ដើមមូលនិធិ Bill & Melinda Gates។ មហាសេដ្ឋីដ៏ប្រជាប្រិយរូបនេះ បានប្រែក្លាយទ្រព្យសម្បត្តិរបស់លោកពីក្រុមហ៊ុនកម្មវិធី Microsoft ទៅជាទ្រព្យសម្បត្តិចម្រុះហើយផ្តោតអារម្មណ៍លើការវិនិយោគលើថាមពលគ្មានកាបូន និងសប្បុរសធម៌។ ទ្រព្យសម្បត្តិសរុបដែលលោកមានបច្ចុប្បន្ននេះគឺ ១២៤ពាន់លានដុល្លារអាម៉េរិក។

៥. លោកម៉ាក ហ្សាក់គឺប៊ឺគ(Mark Zuckerberg)
លោកម៉ាក ហ្សាក់គឺប៊ឺគ ជាសហស្ថាបនិកក្រុមហ៊ុនFacebook ដែលបច្ចុប្បន្នមានឈ្មោះថា ក្រុមហ៊ុនMeta។ ក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមFacebook ដែល លោកហ្សាក់គឺប៊ឺគ ដំណើរការ គឺជាមជ្ឈមណ្ឌលព័ត៌មានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩នេះ ប៉ុន្តែកម្មវិធីនេះបានស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតនៃវ៉ាក់សាំង។ ទ្រព្យសម្បត្តិសរុបដែលលោកមានបច្ចុប្បន្ននេះគឺ ៩៧ពាន់លានដុល្លារអាម៉េរិក៕



