
មួយរយៈក្រោយនេះ យើងសង្កេតឃើញក្នុងក្រុងភ្នំពេញសម្បូរដោយតំបន់លំហែកំសាន្ដជា ច្រើន ដែលជាប្រភេទអាហារដ្ឋានជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង រួមទាំងអាហារ ឆ្ងាញ់ ទេសភាពធម្មជាតិដែលអំណោយផលដល់អ្នកដែលបានទៅលេងកម្សាន្តហើយក៏មាន កន្លែងថតរូបស្អាតៗផងដែរ។ ខាងក្រោមនេះជាទីកន្លែងលំហែកាយ៣កន្លែង ដែលស្ថិតនៅជិតក្រុងភ្នំពេញជាងគេ៖
លំហែមាត់បឹង
មានទីតាំងស្ថិតនៅជិតព្រលានយន្តហោះពោធិ៍ចិនតុង លំហែមាត់បឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៤:០០ រសៀល ដល់ម៉ោង ១១:០០ យប់ មានបម្រើជាសេវាកម្មប្រភេទអាហារដ្ឋាន ជាតូបៗ ដាច់ៗនៅលើស្មៅ ប្របនឹងបឹង ដែលផ្តល់នូវភាពត្រជាក់ត្រជុំ និងស្រស់ស្រាយសម្រាប់ ភ្ញៀវដែលបានមកកម្សាន្ត។


ប្រសិនបើយើងបានកក់កន្លែងទុកមុន មានកន្លែងសម្រាប់ញ៉ាំអាហារនៅគៀកនឹងមាត់បឹងតែម្តង យើងអាចញ៉ាំអាហារបណ្តើរអមដោយធម្មជាតិ ជាពិសេសសម្រាប់អ្នកចូលចិត្តស្ទួចត្រី តែម្តងយើងអាចស្ទួចត្រីលេងនៅមាត់បឹងផងដែរ។
លំហែ ៣៦
លោកអ្នកអាចជិះតាមផ្លូវហាណូយឆ្ពោះទៅត្រង់ហួស ហ្រ្គេនភ្នំពេញ ប្រមាណជា៥០០ម៉ែត្រ រួចបត់ឆ្វេងតាមភូមត្រពាំងរាំងថ្មី ប្រមាណ១គីឡូម៉ែត្រទៀត លោកអ្នកនឹងឃើញមានអាហារដ្ឋានមួយដែលមានឈ្មោះថា លំហែ៣៦។


ខ្យល់ឱកាសល្អណាស់ប្រសិនបើលោកអ្នកបានមកលេងកម្សាន្ត និងញ៉ាំអាហារឆ្ងាញ់ៗនៅទី នេះ។ នៅទីនេះមានធម្មជាតិមាត់បឹងដែលធ្វើឲ្យភ្ញៀវដែលបានមកលេងកម្សាន្តអាចស្រូបយក ខ្យល់បរិសុទ្ធ មានអាហារជាច្រើនមុខ តម្លៃសមរម្យ។
ឱកាសពិសេសដែលលោកអ្នកដែលមានគម្រោងឆ្លងឆ្នាំថ្មី នៅទីនេះក៏មានបើកបម្រើជូនរហូត ដល់យប់ជ្រៅឈានចូលឆ្នាំថ្មីផងដែរ កុំភ្លេចធ្វើការកក់កន្លែងឲ្យហើយណា។
ទន្លេលាភ
ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលមានភោជនីដ្ឋានមួយកន្លែងមាន ឈ្មោះថា ទន្លេលាភ ក៏ជាអាហារដ្ឋាន និងលំហែលើមាត់ទឹកបែបរមណីយដ្ឋានធម្មជាតិ។ នៅទីនេះអាហារដែលលោកអ្នកមិនគួររំលងមាន ខ្យងអាំង ត្រីបឹងកាឆែត និងជ្រូកកណ្តុរ។
ការលំហែកាយដែលស្ថិតនៅក្នុងក្រុងភ្នំពេញដូចនេះគឺសាកសមបំផុតសម្រាប់អ្នកដែលមាន ពេលវេលារវល់ច្រើន។ ក្រុងភ្នំពេញគឺបានផ្តល់ភាពសម្បូរបែបដែលផ្តល់ជូនអ្នករស់នៅក្រុងភ្នំពេញ។


សម្រាប់ការអភិវឌ្ឍនៅក្នុងក្រុងភ្នំពេញ ដែលរួមមានទាំងធុរកិច្ច ទេសចរណ៍ ជាពិសេសវិស័យអចលនទ្រព្យ។ តាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមងើបឡើងបន្តិចម្តងៗពីជំងឺរាតត្បាតកូវីដ១៩ ដែលនឹងសម្រេចកំណើនប្រមាណ៦.៥%។ យោងតាមការរំពឹងនោះ ដោយនៅក្នុងឆ្នាំ២០២២ឱនភាពគណនីចរន្តរបស់ប្រទេសជាមួយនឹងការវាស់វែងពាណិជ្ជកម្មលើទំនិញ និងសេវាកម្ម រួមជាមួយនឹងប្រតិបត្តិការ ហិរញ្ញវត្ថុមួយចំនួនរួមផ្សំផងដែរ។
តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕


