ក្រសួងហាមពលរដ្ឋទិញឱសថបុរាណ «ថ្នាំឬសដូងបាត»ពីម្ចាស់គណនីឈ្មោះ«ថ្នាំឬសដូងបាត ពូកែលេខ១ជាដាច់»
SoKeng
26 វិច្ឆិកា 2021 08:10 AM

ភ្នំពេញ៖ ក្រសួងសុខាភិបាលហាមពលរដ្ឋប្រើប្រាស់ឱសថបុរាណ«ថ្នាំឬសដូងបាត»ពីម្ចាស់គណនីឈ្មោះ«ថ្នាំឬសដូងបាត ពូកែលេខ១ជាដាច់»ជាដាច់ខាត។ ពីព្រោះផលិតផលនេះគឺគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលឡើយ ដែលគិតចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។​

ដើម្បីកុំឲ្យជួបបញ្ហាណាមួយក្រោយពីប្រើប្រាស់ផលិតផលដែលគ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ក្រសួងអំពាវនាវដល់ពលរដ្ឋឈប់ប្រើប្រាស់ និងទិញផលិតផលប្រភេទនេះជាបន្តទៀត។ ជាមួយគ្នានេះ​ក្រសួងបង្គាប់ឲ្យម្ចាស់គណនីឈ្មោះ«ថ្នាំឬសដូងបាត ពូកែលេខ១ជាដាច់»បញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលនេះតទៅទៀត។

ប្រសិនម្ចាស់គណនីនេះមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងនោះទេ ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ចំពោះម្ចាស់គណនីខាងលើនេះ​។ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយផលិតផលដែលគ្មានបញ្ជិកាពីក្រសួងសុខាភិបាលបានត្រឹមត្រូវផងដែរ។

ក្នុងករណីពលរដ្ឋនៅតែប្រទះឃើញមានផលិតផលដែលក្រសួងហាមឃាត់នោះតទៀត សូមពលរដ្ឋរាយការណ៍មកក្រសួងតាមរយៈទូរសព្ទលេខ០១២ ៣៥៥ ១៦១,០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤,០១៧ ៦០៦ ៦៧០,​០១២ ៥៦២ ៤៤៦ និង០១៧ ៨៦៦ ៧៦០៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត