
Maddox Jolie-Pitt គឺជាកូនចិញ្ចឹមច្បងក្នុងចំណោមកូនៗដទៃទៀតរបស់តារាសម្តែងហូលីវូដ លោកស្រី Angelina Jolie ដែលមានឈាមជ័រខ្មែរ។ ហើយកម្លោះសង្ហារូបនេះហាក់ទទួលបានការចាប់អារម្មណ៍ជាងគេក្នុងចំណោមបងប្អូនដទៃទៀតផងដែរ។
ទាក់ទងរឿងរា៉វមួយចំនួន លោកអ្នកអាចនឹងភ្ញាក់ផ្អើលពី រ័ត្នវិបុល ដែលជាឈ្មោះកំណើតនៅប្រទេសកម្ពុជា ក្រោយពីលោកត្រូវបានតារាស្រីហូលីវូដលំដាប់ជួរមុខទទួលចិញ្ចឹមកាលពីខែមីនា ឆ្នាំ២០០២ ខណៈបច្ចុប្បន្នរូបគេមានអាយុ២០ឆ្នាំហើយ។
- លោក Billy Bob Thornton គឺជាឪពុកចិញ្ចឹមទី១របស់ Maddox តែក្នុងរយៈពេលខ្លី
អ្នកគាំទ្រទំនងជានៅចាំចំណងស្នេហ៍រវាងតារាសម្ដែង Billy Bob Thornton និង Angelina Jolie។ អ្នកទាំងពីរបានរៀបការក្នុងឆ្នាំ២០០២ នៅពេលដែល Jolie សម្រេចចិត្តទទួលយក Maddox ហើយពួកគេថែមទាំងបានប្រកាសរួមគ្នានៅពេលដែលការស្មុំកូនត្រូវបានបញ្ចប់។ ទោះជាយ៉ាងណា ទំនាក់ទំនងរបស់ពួកគេមានភាពរង្គោះរង្គើនៅត្រង់ចំណុចនោះ ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នាភ្លាមៗ។

- Maddox ស្ទើតែមិនអាចក្លាយជាកូនចិញ្ចឹមរបស់លោកស្រី Angelina Jolie
ទោះបីជាកំពូលតារាសម្តែងហូលីវូដរូបនេះមានប្រាក់រាប់លានដុល្លារក៏ដោយ ប៉ុន្តែដំណើរការសុំចិញ្ចឹមកូនប្រុស Maddox មានភាពស្មុគស្មាញខ្លាំង។ ដោយសារតែមានពេលនោះសកម្មភាពការសុំកូនចិញ្ចឹមត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ដោយសារការព្រួយបារម្ភពីការជួញដូរកុមារ។ ដូចគ្នានេះផងដែរ ភ្នាក់ងារស្មុំកូនរបស់ Jolie ត្រូវបានកាត់ទោសពីបទក្លែងបន្លំទិដ្ឋាការ និងការលាងលុយស្ថិតក្នុងសភាពភាពរញ៉េរញ៉ៃ។

- ទំនាក់ទំនងរវាងឪពុកចិញ្ចឹម Brad Pitt និង Maddox មានភាពរង្គោះរង្គើ
Brad Pitt បានទទួលស្គាល់ Maddox ជាផ្លូវការក្នុងឆ្នាំ២០០៦ ប៉ុន្តែទំនាក់ទំនងពួកគេមិនមានភាពរលូនប៉ុន្មានឆ្នាំមកនេះ ហើយមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងលើយន្តហោះឯកជនពេលធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ស្របពេល Brad បានផឹកស្រាស្រវឹងបានវាយ Maddox ក្រោយការពារម្តាយ Angelina Jolie។ ខណៈប្រភពខ្លះអះអាងថាMaddox មិនចង់ជួប Brad Pitt ទៀតទេ។
- មានពាក្យចចាមអារ៉ាមថា Brad Pitt ត្រូវបានហាមប្រាមចូលរួមខួបកំណើត Maddox
វាមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា Brad Pitt មិនត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីខួបកំណើតគម្រប់អាយុ ១៦ឆ្នាំ របស់កូនប្រុសច្បងក្នុងឆ្នាំ២០១៧ ។ ប្រភពមួយបាននិយាយថា Brad មានការខកចិត្តក្រោយខកខានមិនបានចូលរួមខួបកំណើតកូនប្រុស ជាលើកដំបូងចាប់តាំងពីការលែងលះគ្នាជាមួយ Angelina Jolie ។

- Maddox គឺជាបងប្រុសដ៏ល្អ
ជារឿយៗ កូនច្បងត្រូវបានគេរំពឹងថានឹងជួយមើលថែបងប្អូនបង្កើត។ ប៉ុន្តែទោះបីជា Maddox មិនជាប់សាច់ឈាមជាមួយប្អូនៗក្តី តាមប្រភពបាននិយាយថា Maddox គឺជាបងប្រុសដ៏ល្អម្នាក់ដែលតែងតែមើលថែប្អូនៗ។
- Maddox ទំនងទៅបន្តការសិក្សានៅមហាវិទ្យាល័យក្នុងប្រទេសកូរ៉េ
ប្រភពមួយអះអាងថា Maddox កំពុងសម្លឹងមើលការចូលរៀននៅសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែ Angelina Jolie ប្រហែលជាមិនអនុញ្ញាតឱ្យទៅនោះទេ ដោយសារលោកស្រីពឹងផ្អែកលើ Maddox មកជួយក្រុមហ៊ុន ណាមួយមិនចង់ឃ្លាតឆ្ងាយពីកូនប្រុស។
- Maddox មានទំនាក់ទំនងជិតស្និទ្ធនឹងម្តាយណាស់
តាំងពីម្តាយលែងលះមក Maddox កាន់តែមានភាពស្និតស្នាលជាមួយ Angelina ខ្លាំង ថែមទាំងមានឱកាសធ្វើការជាមួយម្តាយ ប្រកបដោយវិជ្ជាជីវៈផងដែរ នៅពេលលោកបានជួយម្តាយដឹកនាំគម្រោងក្នុងខ្សែភាពយន្តរឿង «First They Killed My Father» ដែលត្រូវបានថតនៅក្នុងប្រទេសកម្ពុជាក្នុងរបបប្រល័យពូជសាសន៍។ ជាពិសេស Maddox តែងតែប្រើក្រសែភ្នែកសម្លឹងមើលម្តាយរបស់លោកជានិច្ច៕



