អបអរសាទរ! ពិធីករ មូល សារ៉ាវ៉ាន់ ចូលរោងជ័យហើយថ្ងៃនេះ!
S
SM
01 វិច្ឆិកា 2021 08:14 AM

ទីបំផុត ពិធីការល្បីឈ្មោះ លេចមុខតាមបណ្តាកម្មវិធីតូចធំ ជាពិសេស ក្នុងកម្មវិធី Miss Grand Cambodia 2020-2021 លោក មូល សារ៉ាវ៉ាន់ និងគូដណ្តឹង កុវ កែវមុន្នីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ហើយ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីបង្ហោះរូបភាព Pre-Wedding ព្រោងព្រាតនាពេលកន្លងមក។

ក្នុងថ្ងៃមង្គលនេះ តាមរយៈរូបភាពមិត្តរួមអាជីពសិល្បៈរបស់ពិធីករខាងលើ ដែលបានចែករំលែកនៅលើបណ្តាញសង្គម ឃើញថាគូស្វាមី-ភរិយា ថ្មោងថ្មីនេះ ពិតជាពោរពេញដោយសុភមង្គល ពេញដោយក្ដីស្រលាញ់​ ព្រោះទម្រាំអ្នកទាំងពីរឈានដល់ដំណាក់កាលនេះ លោក សារ៉ាវ៉ាន់ និងភរិយា ហែងឆ្លងទុក្ខលំបាកជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលភ្ញៀវកិត្តិយសវិញ ឃើញថាសុទ្ធតែតារាល្បីៗចូលរួម មានដូចជា កញ្ញា សុភ័ក្រ កុសុមៈ, រ៉ូលីន, ដេវីដ និងលោក យឹម ណារ៉ា ជាដើម រួមទាំងមានការចូលរួមអបអរសាទរពីអ្នកគាំទ្រជាច្រើនពាន់នាក់នៅលើបណ្តាញសង្គម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត