
Lisa គឺជាតារាចម្រៀង K-Pop ល្បីមួយរូបមានដើមកំណើតជាជនជាតិថៃ ដែលជាសមាជិកក្រុមចម្រៀង BLACKPINK ។ ទម្រាំមានអ្នកគាំទ្រ សាងភាពល្បីល្បាញឈានដល់ដំណាក់នេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់រូបនាង។
ខាងក្រោមនេះ គឺជាដំណើរជីវិតខ្លះៗរបស់ Lisa ព្រមទាំងព្យុះភ្លៀងមួយចំនួនដែលនាងជួបប្រទះកន្លងមក៖
១. Lalisa Manoban ជាសមាជិកកូនពៅប្រចាំក្រុម BLACKPINK មានឈ្មោះដើម Pranpriya Manoban កើតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៧ កម្ពស់១៦៧ សង់ទីម៉ែត្រ។
២. ទាំងរូបរាងស្រស់ស្អាត រាំឡូយ និងច្រៀងពីរោះ Lisa អាចនិយាយបានរហូតដល់៥ ភាសាមានដូចជា ភាសាថៃ ជាភាសាកំណើតរបស់នាង ភាសាអង់គ្លេស កូរ៉េ ជប៉ុន និងចិន។
៣. ថ្វីដ្បិតតែមានឈាមជ័រជនជាតិថៃ១០០ភាគរយមែនពិតតែ Lisa មានឪពុកចិញ្ចឹមសញ្ជាតិស្វីស មួយរូបឈ្មោះថា Marco Brueschweiler ដែលជាមេចុងភៅដ៏ល្បី។

៤. ហេតុតែចង់បំពេញក្ដីស្រមៃជាតារាល្បីមួយរូប Lisa បានចុះឈ្មោះចូលរួមកម្មវិធីប្រកួតរាំ និងច្រៀងជាច្រើនថែមទាំងទទួលបានចំណាត់ថ្នាក់លេខ១ច្រើនគួរសម ហើយក្លាយជាមុខមាត់តំណាងសាលារបស់ខ្លួនទៀត។
៥. សមិទ្ធផល ភាពជោគជ័យនៃការខំប្រឹងកន្លងមក Lisa បានបោះជំហានមួយកម្រិតទៀតដោយ បានចុះឈ្មោះចូលរួមប្រកួតចូលផលិតកម្មយក្ស YG របស់កូរ៉េ ដែលប្រព្រឹត្តិទៅនៅប្រទេសថៃ កាលពីឆ្នាំ២០១០។ ហើយនាងគឺជាបេក្ខជនមួយរូបគត់ដែលត្រូវបានជ្រើសរើសក្នុងចំណោម បេក្ខជនជាច្រើនពាន់នាក់។

៦. តារាចម្រៀងស្រីរូបនេះបានហ្វឹកហាត់ក្រោមផលិតកម្មYGអស់រយៈ ពេល ៥ឆ្នាំ និង ៣ខែ រហូតបានក្លាយជាសមាជិក BLACKPINK ក្នុងឆ្នាំ២០១៦។
៧. អ្វីដែលកាន់តែធ្វើឱ្យមហាជនបើកភ្នែកធំៗនោះគឺក្រោយសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម YG ក្នុងឆ្នាំ ២០១៣ តារាចម្រៀងរូបនេះ បានទទួលយកចំណុចមួយ ដោយមិនទទួលយកការវះ កាត់កែសម្ផស្សជាដាច់ខាត។
៨. មុនបង្ហាញខ្លួនក្នុងក្រុម BLACKPINK ជាផ្លូវការ Lisa បានបង្ហាញវត្តមានក្នុងវីដេអូបទ "Ringa Linga” របស់តារាចម្រៀង Taeyang អមជាមួយតារាចម្រៀង Bobby. BI និង Minho។

៩. Lisa បានក្លាយជាមិត្តល្អជាមួយតារាចម្រៀង Bambam សមាជិក GOT7 និង Ten សមាជិកក្រុម NCT ដែលកាលនោះ ពួកគេបានចូលរួមកម្មវិធីប្រកួត "We Zaa Cool” ជាមួយគ្នា។ ក្រៅពីតារាប៉ុន្មានរូបនេះ Lisa ក៏ជិតស្និទ្ធជាមួយតារាចម្រៀង Sorn (សមាជិក CLC) និង Minnie សមាជិក (G) I-DLE) ជាដើម។
១០. ក្រោយទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរពីអ្នកគាំទ្រ ទីបំផុត Lisa បានចេញអាល់ប៊ុមទោល លើកដំបូងរបស់ខ្លួនមានចំណងជើងថា “Lalisa” ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ហើយការចេញបទចម្រៀងទោលនេះ Lisa បានបំបែកកំណត់ត្រាជាច្រើននៅក្នុងដៃ។

ទន្ទឹងនឹងភាពជោគជ័យ បានផ្លែផ្កាដល់បច្ចុប្បន្ននេះ Lisa ក៏ជួបប្រទះភាពជូរចត់ច្រើនគួរសមដែរ។
- ត្រឹមវ័យ១៤ឆ្នាំ នាងបានចាកចេញពីគ្រួសារមានជីវភាពធូរធាក្នុងប្រទេសថៃទៅកាន់ ប្រទេសកូរ៉េ ខាងត្បូងដើម្បីធ្វើជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម YG ដែលមិនមែនជាភាពងាយស្រួល សម្រាប់ក្មេងស្រីក្នុងវ័យនេះទេ ខណៈនៅក្នុងក្រុមហ៊ុនក៏មានច្បាប់តឹងរឹងដែរ។
- ពេលហ្វឹកហាត់ Lisa ជួបប្រទះមួយទៀតនោះគឹការប្រើប្រាស់់ ភាសា។ ដោយសារតែផលិតកម្មចង់ ឱ្យ Lisa ឆាប់ចេះនិយាយភាសាកូរ៉េតម្រូវឱ្យអ្នកនៅទីនោះនិយាយកូរ៉េ ជាមួយ Lisa ទាំងអស់គ្នាមិន ព្រមឱ្យប្រើប្រាស់ភាសាអង់គ្លេសឡើយ។ តែក៏សំណាងដែរព្រោះ នៅពេលនោះសមាជិករួមក្រុមគឺ Jisoo បានជួយបង្ហាត់បង្រៀនទើបនាងអាចនិយាយភាសាកូរ៉េបានឆាប់។
- Lisa ក្លាយជាបុគ្គលមួយរូបត្រូវគេរើសអើងជាតិសាសន៍កើតចេញពីកំហឹងរបស់អ្នកប្រើអ៊ីនធើណិត អន្តរជាតិ ដោយសារតែនាងជាតារា K-Pop មានដើមកំណើតថៃ ហើយមនុស្សមួយក្រុមក្នុងប្រទេស ចិនបានប្តូររូប Profile និងឈ្មោះ ហើយនិយាយចំអកមើលងាយយ៉ាងចាស់ដៃពីរូបរាងរបស់ Lisa ថាជា “Ladyboy” ឬ “ប្រុសតែងខ្លួនដូចស្រី” រហូតអ្នកគាំទ្រ BLACKPINK ជាច្រើនបានបង្ហោះ Hashtag #RespectLisa ពាសពេញពិភពលោកឈានដល់ Trending លេខ ៣ទូទាំងពិភពលោក និងលេខ១ នៅក្នុងប្រទេសថៃផងដែរ។

- ចំណុចមួយទៀតនោះគឺផលិតកម្ម YG បានចេញសេចក្ដីប្រកាសថា អតីតអ្នកគ្រប់គ្រងរបស់ Lisa ដែលបានបំផ្លាញសេចក្ដីទុកចិត្ត បោកយកលុយអស់ជាង ១ពាន់លានវ៉ុន (ប្រមាណ ៨១៧ ៦៦១ ដុល្លារ)៕
សូមទស្សនាវីដេអូខាងក្រោម៖





ប្រភព៖ Kprofiles


