អបអរសាទរ! សមាជិកទាំង៦ របស់ក្រុម ENHYPEN ដែលបានឆ្លងកូវីដ ពេលនេះបានជាសះស្បើយហើយ
S
SM
16 កញ្ញា 2021 04:07 AM

នៅថ្ងៃទី១៦ ខែកញ្ញា ក្រុមហ៊ុន BeLift Lab របស់ក្រុមចម្រៀង ENHYPEN បានបញ្ជាក់ថាសមាជិកទាំងអស់ចំនួន៦នាក់នៃក្រុមចម្រៀងនេះដែលបានរកឆ្លងកូវីដ-១៩ មានដូចជា  Jake , Jungwon ,  Jay, Heeseung, Sunghoon, និង  Ni-Ki ពេលនេះបានជាសះស្បើយទាំងអស់គ្នាហើយ។

គួរបញ្ជាក់ផងដែរថា ក្រុម ENHYPEN ដំបូងបានរកឃើញសមាជិកចំនួន៥នាក់នៅក្នុងក្រុមឆ្លងកូវីដ-១៩ព្រមគ្នាកាលពីថ្ងៃទី២ ខែកញ្ញា ខណៈសមាជិក១រូបទៀតគឺ Ni-Ki បានលទ្ធផលវិជ្ជមានជាបន្ត ចំណែកឯសមាជិក  Sunoo វិញទទួលបានលទ្ធផលអវិជ្ជមាន ប៉ុន្តែក៏តម្រូវធ្វើចត្តាឡីស័កដូចគ្នា។

សូមបញ្ជាក់ផងដែរថា  Jake និង Jungwon បានជាសះស្បើយមុនគេកាលពីសប្តាហ៍មុនខណៈនៅថ្ងៃទី១៦នេះ សមាជិកដែលនៅសល់ក៏បានជាសះស្បើយទាំងអស់គ្នាផងដែរ៕

ប្រភព៖ Allkpop

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត