
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្រ្តីរដ្ឋបាលខណ្ឌ បានសហការជាមួយ នាយកសាលាវិទ្យាល័យជាសុីមបឹងកេង រួមទាំងសិស្សានុសិស្ស ចុះធ្វើអនាម័យ ពលកម្ម សម្អាត និងបាញ់ថ្នាំសម្លាប់មេរោគដោយប្រើ ឧបករណ៍ (ត្រូន) នៅក្នុងទីធ្លាសាលា ដើម្បីត្រៀមបើកដំណើរការសាលារៀនឡើងវិញ...។

លោកធឹម សំអាន បានឱ្យដឹងថា ការចុះធ្វើ់អនាម័យ នៅក្នុងបរិវេណសាលាវិទ្យាល័យ ជាស៊ីមបឹងកេងកងនាពេលនេះ គឺដើម្បីត្រៀមទទួលសិស្សឱ្យចូលរៀនវិញនាពេលខាងមុខ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ដែលអនុញ្ញាតឱ្យមានការបើកសាលារៀនដែលមិនមានហានិភ័យខ្ពស់ ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសឡើងវិញ។

ជាមួយគ្នានោះ លោកអភិបាល ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ៊ីហ្សីជេសខិនត្រូល អ៊ី ភី ស៊ី ដែលបានជួយបាញ់ថ្នាំសម្លា.ប់មេរោគ នៅវិទ្យាល័យជាសុីមបឹងកេងកង និងសូមឱ្យសិស្សានុសិស្សបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមវិធានការសុខាភិបាលកម្ពុជាដែលបានដាក់ចេញ ក៏ដូចជាការអនុវត្តតាមវិធានការ ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ« ៣ការពារ និង៣កុំ» ដែលជាវិធានការការពារអាយុជីវីត បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់គ្នាៗ ពីជំងឺកាចសាហាវកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា B-1 617-2 ផងដែរ..៕







