សន្លប់ឈឹង! គង់ ចាន់ស្រីមុំ ដាក់មួយឈុតនេះឈា.មច្រមុះប្រុសៗអស់ហើយ!
S
SM
5 ឆ្នាំមុន

អាចនិយាយបានថា តារាសម្តែង និងពិធីការិនី គង់ ចាន់ស្រីមុំ ជាតារាស្រីមួយដួងប្រចាំប្រទេសដែលពូកែតុបតែងខ្លួនស្អាតៗ ប្លែកៗ ស៊ីវីល័យ ឱ្យអ្នកគាំទ្រ មើលមិនសាំភ្នែកសោះទោះបីក្លាយជាម៉ាក់ៗគេហើយក៏ដោយ។

តារាស្រីរាងតូចល្អិតរូបនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថាប្លែកជាបន្តទៀត ក្រោយពីបង្ហោះរូបភាពនាពេលថ្មីៗនេះជាមួយ ខោកាប៊ូយខ្លី អាវបញ្ចេញដើមទ្រូង និងស្បែកជើងពណ៌ខ្មៅកវែងទៀតកាន់តែស៊ិចស៊ីទាក់ទាញកប់។ ក្នុងសំលៀកបំពាក់នេះ ស្រីមុំ បានលេងម៉ូតសក់ក្រងតូចៗបាស់ទៅលើទៀត កាន់តែប្លែកជាងមុនហើយនាងបានព្រលយពាក្យថា “ដែលតែលឺគេថាស្អាត​បះសក់​តែមិនដែលឃើញ​ ឥឡូវនេះបានឃើញហើយស្អាតបះសក់ម៉ង ចង់បង​ កូវិត​ ,ឌែលតា,អាលហ្វា​ អីទៅឱ្យឆ្ងាយ..”

ដោយសារតែមកលើកនេះខុសប្លែកពីរាល់ដង អ្នកគាំទ្របានចូលទៅបញ្ចេញយោបល់លើការបង្ហោះរបស់នាងជាច្រើន ដោយសរសើរថា បើមិនប្លែក មិនញាក់សាច់ មិនមែន គង់ ស្រីមុំទេ ហើយបើប្រុសៗឃើញវិញអាចឈាមច្រមុះក៏ថាបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត