ទើបតែដឹង! រាម តួអង្គវ័យកុមារក្នុងរឿង "នគរមាស" កម្សត់បែបនេះ
S
SM
14 សីហា 2021 04:19 AM

រឿងភាគខ្មែរបុរាណ “នគរមាស” ដែលឆ្លុះបញ្ចាំងពីតថភាពសម័យកាលក្រុងលង្វែក កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់។ ជាពិសេសតួអង្គសុទ្ធតែជាតារាល្បីៗ ពោរពេញដោយទេពកោសល្យ សមត្ថភាពសម្តែង ក្នុងនោះក៏មានព្រះនាងតូច​ នរោត្តម ជេនណា ជាតួអង្គសំខាន់ឈ្មោះ អប្សរ ក្នុងវ័យកុមារ ចូលរួមក្នុងរឿងភាគនេះដូចគ្នា។

ជាទីចាប់អារម្មណ៍មួយទៀតសម្រាប់មហាជននោះគឺ កាលពីពេលថ្មីៗនេះមានគណនីហ្វេកប៊ុកឈ្មោះ ភិក្ខុ ហុងចាន់សារ៉ុន បានទម្លាយពីប្រវត្តិកម្សត់របស់តួអង្គ រាម កាលវ័យកុមារដោយបានរៀបរាប់ថា រាម​ មានឈ្មោះពិតថា វី សុវណ្ណា អាយុ១៣ឆ្នាំ ជាកុមារាម្នាក់ដែលស្រឡាញ់ផ្នែកវិស័យសិល្បៈព្រមទាំងចង់ក្លាយជាអ្នកសិល្បៈផងដែរ។

ប្រភពដដែលបានឱ្យដឹងទៀតថា កុមារារូបនេះសព្វថ្ងៃរស់នៅភូមិ​វត្ត​ ឃុំខ្នាឆ្មារ​ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនអាណិតអាសូរដល់កុមារខាងលើគឺ សុវណ្ណា ជាក្មេងកំព្រាឪពុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្រោយពីទម្លាយរឿងរ៉ាវនេះហើយ មហាជនក៏កើតក្តីអាណិតទៅដល់ សុវណ្ណា ហៅរាមតូច នឹងសង្ឃឹមថាអនាគតកាន់តែត្រចេះត្រចង់លើវិថីសិល្បៈដែលជាក្តីស្រមៃរបស់កុមារារូបនេះផ្ទាល់តែម្តង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត