មុខគួរឱ្យក្នាញ់! មកស្គាល់ឈ្មោះកូនប្រុស-ស្រី ពីតារាទាំងនេះល្បីថាដាក់ឈ្មោះបានពិរោះៗណាស់!
S
SM
04 សីហា 2021 06:00 AM

ជឿជាក់ថាមហាជនប្រាកដជាបានដឹងហើយថាតារាល្បីឈ្មោះមួយចំនួននៅក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តចាប់ដៃកសាងសុភមង្គលជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយក៏បានបង្កើតកូនប្រុស-ស្រី ជាចំណងដៃស្នេហានេះទៀតផង។

ជាទីចាប់អារម្មណ៍បន្ថែមទៀតនោះ បើក្រឡេកមកមើលកូនៗរបស់តារាល្បីឈ្មោះទាំងនេះវិញមិនត្រឹមតែមានមុខមាត់គួរឱ្យក្នាញ់តែប៉ុណ្ណោះទេ ថែមទាំងមានឈ្មោះពិរោះៗ។

១. កូនស្រីពិធីករ ជា​ វិបុល និងអ្នកនាង គង់ សុជាតិ ឈ្មោះ ជា សុជាតិនារី ហៅ (ដូរី)

២. កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ (ឆលី)

៣. កូនស្រីតារាចម្រៀង សួស វីហ្សា និងលោក ថមមី ឈ្មោះ ថង សាម៉ូលីណា ហៅ (ជេននី)

៤. កូនប្រុសតារាចម្រៀង ពេជ្រ សូលីកា និងលោក គឹម ហាន ឈ្មោះ ហង្ស អ៊ារីវ៉េនស្តេ

៥. កូនស្រីតារាចម្រៀង ឆាយ វីរៈយុទ្ធ និងអ្នកនាង សែ ចាន់ឌី  ឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី

៦. កូនស្រី តារាចម្រៀង នី រតនា និងអ្នកនាង ហេង សុវណ្ណភក្តិណា ឈ្មោះ នីវណ្ណ មែលឡានី ហៅ (មែល)

៧. កូនស្រីទី៣ តារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដេត ឈ្មោះ ឃុំ រដ្ឋាណាតាលី

៨. កូនប្រុសទាំង២ របស់ពិធីករ ជា វណ្ណរិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា  ​ឈ្មោះ ជា ប្រសិទ្ធ​រិទ្ធ ហៅ(ហ្វេម) និង​​ឈ្មោះ ជា ភិរក្សរិទ្ធ (ហៅហ្វែរ)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត