ក្រោយប្រពន្ធកាប់ឡាន សុវណ្ណ រិទ្ធី ចេញមុខតតាំងថា ប្រពន្ធលោកមានគោលបំណង ៣ យ៉ាង (មានវីដេអូ)
ភូមិន្ទ
10 កក្កដា 2021 02:15 AM

ក្រោយមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងរង្វង់គ្រួសារអតីតអ្នកសារព័ត៌មានល្បីឈ្មោះលោក សុវណ្ណ រិទ្ធី កាលពីយប់ម៉ោងជិត១២ រំលងអធ្រាត្រថ្ងៃទី ០៨ ខែ កក្កដា ព្រោះតែ ភរិយារបស់លោក សុវណ្ណ រិទ្ធី បាននាំបងប្អូនសាច់ញាតិ និងដោយរូបនាងផ្ទាល់ថែមទាំងមានកាន់កាំ.បិតមួយក្នុងដៃ ធ្វើសកម្មភាពកាប់ឡានប្ដីរបស់នាងនៅមុខផ្ទះ បង្កជាជម្លោះរហូតផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍រួមមក ពេលនេះ លោកសុវណ្ណ រិទ្ធី ចេញមុខនិយាយថាប្រពន្ធរបស់លោកមានគោលបំណងបីយ៉ាងក្នុងជម្លោះនេះ គឺទី១ ចង់ឱ្យលោកអស់កិត្តិយស ទី២ចង់ឱ្យលោកអស់ទ្រព្យ និងទី៣ គឺចង់ឱ្យលោកជាប់គុក។

សូមទស្សនាវីដេអូនៃការបកស្រាយខាងក្រោម៖

ចំពោះមូលហេតុដែលបង្កជាជម្លោះផ្អើលពេញបណ្ដាញសង្គមនេះត្រូវបានអតីតអ្នកសារព័ត៌មានល្បីឈ្មោះរូបនេះបញ្ជាក់ឱ្យដឹងបន្ថែមថា គឺផ្ដើមចេញពីប្រពន្ធរបស់លោកមានការប្រច័ណ្ឌព្រោះតែមានស្បែកជើងមនុស្សស្រីមួយគូនៅក្នុងឡានរបស់លោក។ ប៉ុន្តែលោកថា នោះគឺជាស្បែកជើងប្អូនរបស់លោក។ ផ្ទុយពីការលើកឡើងខាងលើ នារីម្នាក់ដែលត្រូវបានគេដឹងថាជាភរិយារបស់លោកនោះ បានបញ្ជាក់ដដែលជាដដែលថា ជម្លោះគឺផ្ដើមចេញពីលោក សុវណ្ណ រិទ្ធី មិនទទួលខុសត្រូវក្នុងគ្រួសារ និងមិនព្រមចេញមុខនិយាយដោះស្រាយគ្នាឱ្យបានដាច់ស្រេចក្នុងរឿងរ៉ាវល្អក់កករនាពេលកន្លងមក។​

គួរបញ្ជាក់ថា រវាងលោក សុវណ្ណ រិទ្ធី និងភរិយា គឺមានជម្លោះរកាំរកូសរ៉ាំរ៉ៃជាមួយគ្នាចាប់តាំងពីលោកមានសេរីភាពចេញពីពន្ធនាគារមកម្ល៉េះ។ ដោយជាញយដងអ្នកទាំងពីរតែងតែបង្ហោះសារឆ្លើយឆ្លើងពីរឿងរ៉ាងល្អក់កករ ដាក់បន្ទុកលើគ្នាទៅវិញទៅមកមិនដែលដាច់។ ចំពោះដើមហេតុពិតប្រាកដ​និងតើអ្នកទាំងពីរទទួលបានដំណោះស្រាយយ៉ាងណា SBM News នឹងលម្អិតជូននៅពេលក្រោយទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត