
លើលោកនេះមានរឿងប្លែកៗជាច្រើនដែលយើងនឹកស្មានមិនដល់ តួយ៉ាងដូចជាករណីនារីម្នាក់លេប គ្រឿងអលង្ការរាប់គីឡូចូលក្នុងពោះ កើតឡើងនៅប្រទេសឥណ្ឌាកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ជាដើម។
តាមការចុះផ្សាយបានឱ្យដឹងថា ក្រុមគ្រូពេទ្យបានវះកាត់ និងយកចេញនូវលោហៈទម្ងន់រហូតដល់ ១,៦ គីឡូក្រាមចេញពីក្រពះនារីវ័យ ២២ ឆ្នាំម្នាក់ ក្នុងនោះរួមមានគ្រឿងអលង្ការផ្សេងៗដូចជា នាឡិកា ក្រវិលច្រមុះ ក្រវិលត្រចៀក ខ្សែក ខ្សែដៃ ចិញ្ចៀន កាក់ប្រាក់ចំនួន ៩០ និងដែកផ្សេងៗ។

មុនការវះកាត់ព្យាបាលគឺ នារីមានសតិមិនប្រក្រតីរូបនេះ តែងមានអាការៈចុកពោះ និងក្អួតចង្អោរអស់រយៈពេលមួយសប្តាហ៍បន្ទាប់ពីញ៉ាំអាហារ រហូតដល់គ្រួសារសម្រេចចិត្តបញ្ចូននាងទៅមន្ទីរពេទ្យ។ ក្រោយការធ្វើតេស្តដោយថតកាំរស្មី X បានបង្ហាញថាមានដុំសាច់ក្នុងពោះ ដែលត្រូវវះកាត់ជាបន្ទាន់ រួចក៏វះបានរបស់ទាំងនេះមកតែម្ដង។
ក្រោយជួបរឿងបែបនេះ ក្រុមគ្រួសារបស់នាង បានផ្ដល់ចម្លើយថា ពួកគេបានចាប់អារម្មណ៍ថា គ្រឿងអលង្ការនៅក្នុងផ្ទះ តែងបាត់ជាប្រចាំ ប៉ុន្តែនៅពេលដែលយើងសាកសួរនាង នាងចាប់ផ្តើមយំហើយមិនបានបង្ហាញប្រាប់អ្វីសោះ" ។

ម្តាយរបស់ស្ត្រីរូបនេះបានបន្ថែមទៀតថា “ទោះបីជាគាត់ឃ្លាំមើលនាងក៏ដោយ ក៏នាងនៅតែអាចលេបវត្ថុទាំងអស់នេះបានដែរ។ ហើយនាងមានអាការៈមិនស្រួលខ្លួន អស់រយៈពេល ២ ខែមកហើយ មុនពេលវះកាត់នេះ”។ ទោះបីជាយ៉ាងណា នាងមិនប៉ះពាល់ដល់អាយុជីវិតទេ ហើយមន្ទីរពេទ្យក៏បានអនុញ្ញាតឱ្យនាងចេញពីមន្ទីរពេទ្យក្រោយសះមុខរបួសផងដែរ៕

ប្រភព៖ 7news


